នៅឆ្នាំ១៩៧៤ មានចម្រៀងខ្មែរ១បទ មានមេឡូឌីភ្លេងស្រដៀងបទ« អន្ទងស្នេហ៍ » របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត

ជុំវិញ​ឧកញ៉ា

ទន្ទឹមនឹងការចេញសម្តែងនិងច្រៀងនៅក្នុងផាប់ជាលើកដំបូងកាលពីពេលថ្មីៗនេះ ស្រាប់តែកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទទួលរងនូវការរិះគន់ពេញបណ្តាញសង្គម និងផ្ទុះការវែកញែកចំពោះការលើកយកបទចម្រៀងដែលមានចំណងជើងថា « អន្ទងស្នេហ៍ » យកទៅបកស្រាយ គឺជាបទចម្រៀងរបស់ ថៃ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដូចអ្វីដែលទស្សនិកជនបានឃើញកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញសម្តែងនៅក្នុងផាប់លើកនេះ គឺមានការគាំទ្រហួសពីការរំពឹងទុក រហូតមានអ្នកខ្លះបានសំណូមពរឱ្យលោកបកស្រាយនូវបទចម្រៀងមួយបទដែលមានចំណងជើងថា « អន្ទងស្នេហ៍ » ដែលជាបទចម្រៀងល្បីល្បាញរបស់លោក កាលពីជាង២០ឆ្នាំមុន ។

ឆ្លើយតបតាមសំណូមពរពីអ្នកគាំទ្រ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានលើកយកបទចម្រៀង « អន្ទងស្នេហ៍ » មកបកស្រាយដើម្បីជាកាដូដល់អ្នកគាំទ្រ ប៉ុន្តែអ្វីដែលមានការហួសចិត្តនោះ ក្រោយពីបកស្រាយបទចម្រៀងនេះរួច ស្រាប់តែផ្ទុះការរិះគន់ពេញបណ្តាញសង្គម ថា ឧកញ៉ា ខេមរៈ សិរីមន្ត បានច្រៀងបទចម្រៀងលំនាំបទចម្រៀងថៃទៅវិញ ។ ប៉ុន្តែក្រោយពីធ្វើការស្រាវជ្រាវឃើញថា ប្រភពនៃភ្លេងបទចម្រៀងដែលលោក ខេមរៈ សិរីមន្ត លើកមកច្រៀងនេះ គឺស្រដៀងមេឡូឌីបទចម្រៀងខ្មែរពីដើមមួយដែរមានចំណងជើងថា « មាននឹកបងទេ » ដែលច្រៀងដោយលោក កង ផាណូ និងបានថតនៅវិទ្យជាតិនៅឆ្នាំ១៩៧៤ មកម្ល៉េះ។

កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត បានលើកយកបទចម្រៀង « អន្ទងស្នេហ៍ » មកបកស្រាយលើឆាកក្នុងផាប់នេះ ក៏ដោយសារមានការសំណូមពរច្រើនពីសំណាក់អ្នកគាំទ្រនៅក្នុងថ្ងៃនោះប៉ុណ្ណោះ ។ ចំណែករូបលោកក៏រីករាយនិងបានធ្វើតាមសំណូមពររបស់អ្នកគាំទ្រ ដោយមិនដឹងថា នឹងមានការរិះគន់បែបនេះកើតឡើងចំពោះលោកឡើយ ។

សូមទស្សនិកជនឈប់រិះគន់ជាន់ពន្លិចខ្មែរដូចគ្នាតទៅទៀត ការពិតទៅបទចម្រៀងល្បីៗជាច្រើននៅទសវត្សឆ្នាំ២០០០ យើងមិនដឹងប្រភពដើមច្បាស់លាស់នោះទេ៕