អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសជ្រើសរើសបុគ្គលិកចំនួន ៣ ជំនាញ ដើម្បីចូលបម្រើការងារនៅរាជធានីភ្នំពេញ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ាបណ្ឌិតអគ្គនាយក បានប្រកាសតាមរយៈសារថា ក្រុមហ៊ុនត្រូវការជ្រើសរើស នាយកគ្រប់គ្រងទូទៅ, ប្រធានគ្រប់គ្រងទូទៅចង្វាក់លាងសម្អាត និងវិចខ្ចប់បន្លែសិរីរាង្គ វីរ:ប៊ុនថាំ និងអ្នកលាងបន្លែ នៅរាជធានីភ្នំពេញ។

សម្រាប់លោក-លោកស្រី ដែលចាប់អារម្មណ៍លើមុខតំណែងខាងលើ សូមទាក់ទងដាក់ពាក្យតាម៖
Telegram: https://t.me/VET_HumanResources
Tel: 016888193
សូមជម្រាបថា ថ្មីៗនេះ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ បានប្រកាសដាក់ចេញផែនការអាជីវកម្មចំនួន ១៤ ក្នុងឆ្នាំ២០២៦នេះ ក្នុងនោះរួមទាំង ការបន្តកុងត្រាប្រមូលទិញបន្លែពីសហគមន៍នានាចែកចាយទូទាំងប្រទេស បន្ថយការនាំចូលបន្លែក្រៅស្រុកផងដែរ៕

