តើឧកញ៉ា ឡេង ចាន់ណា មានអាយុប៉ុន្មានឆ្នាំហើយត្រឹមឆ្នាំ២០២២នេះ?

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឡេង ចាន់ណា ជាសហគ្រិនស្រ្តីវ័យក្មេងក្នុងវិស័យអចលនទ្រព្យដែលកំពុងធ្វើឲ្យរង្គើផ្អើលក្រុងសៀមរាប ខេត្តសៀមរាប តាមរយៈការអភិវឌ្ឍសំណង់បុរី លំដាប់មធ្យមរាប់រយខ្នងផ្ទះ ស្ថិតក្នុងតំបន់សក្តានុពល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា ឡេង ចាន់ណា អមដំណើរលោក ទៀ សីហា អភិបាលខេត្តសៀម

ភាពជោគជ័យក្នុងវិថីជំនួញបង្កើតប្រាក់ចំណូលចូលរដ្ឋ និងចូលរួមបរិច្ចាគធនធានដល់រាជរដ្ឋាភិបាល ព្រមទាំងកិច្ចការមនុស្សធម៌នាពេលកន្លងទៅ អ្នកស្រី ត្រូវបានរាជរដ្ឋាភិបាលស្នើព្រះមហាក្សត្រ ផ្តល់គោរមងារ ឧកញ៉ា ដើមជាសក្ខីភាពតឹកតាងសកម្មភាពមុខជំនួញ និងកិច្ចការងារមនុស្សធម៌ ដល់សហគ្រិនស្រី្តវ័យក្មេងរូបនេះ តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។

នៅត្រឹឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ ឧកញ៉ា ឡេង ចាន់ណា ឈានចូលដល់វ័យ ៣៣ឆ្នាំ ឬអាចនិយាយបានថាជាថ្ងៃ Happy Birthday។ ស្ថិតក្នុងវ័យ ៣៣ឆ្នាំនេះ បើតាមវេជ្ជសាស្រ្ត គឺជាវ័យមួយដែលពោរពេញដោយសក្តានុពលខ្លាំងក្លាទៅលើសុខភាព សម្រស់ បញ្ញា ស្មារតី និងមហិច្ឆតាក្នុងជីវិត ក៏ដូចជាមុខជំនួញផងដែរ។

ឧកញ៉ា ឡេង ចាន់ណា
ឧកញ៉ា ឡេង ចាន់ណា

និយាយជាទូទៅ វ័យប៉ុណ្ណោះ នៅតាមស្ថាប័នរដ្ឋ ឬស្ថាប័នឯកជន ជាធនធានមានសមត្ថភាព ខណៈដែលវ័យនេះជាវ័យដល់ត្រូវស្នងទទួលដំណែងជាមេដឹកនាំ គ្រប់គ្រង ចាត់ចែងការងារប្រកបដោយភាពទំនួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា ឧកញ្ញ៉ា ឡេង ចាន់ណា ជាស្ថាបនិកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក កាន់កាប់តួនាទីជាអគ្គនាយិកាប្រតិបត្តិផ្ទាល់លើសកម្មអាជីវកម្ម។ ក្រុមហ៊ុនអ្នកស្រីជាក្រុមហ៊ុន អភិវឌ្ឍអចលនទ្រព្យដ៏ធំមួយក្នុងខេត្តកំពង់ធំ ហើយបាននឹងកំពុងពង្រើកខ្លួនចូលក្នុងទឹកដីខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗទៀតលើវិសយ័អចលនទ្រព្យ។ ប៉ុន្តែ ក្រៅពីវិស័យអចលនទ្រព្យ អ្នកស្រីក៏បានកំពុងនាំចូល និងចែកចាយគ្រឿងសម្អាងផងដែរ។

អ្នកស្រី បានផ្តល់ដំបូន្មានថា៖ «មានក្តីស្រមៃធំ វានិងធ្វើឱ្យអ្នកទៅបានឆ្ងាយ ប៉ុន្តែអ្នកត្រូវរស់ជាមួយការពិត តែបើអ្នកស្រមៃផ្តេសផ្តាស អ្នកក៏ត្រូវត្រៀមខ្លួនខកបំណងដែរ ហើយកុំបណ្តែតបណ្តោយ និងផ្ញើរវាសនាលើព្រហ្មលិខិត។ ត្រូវចាំថា បើគ្មានការខិតខំចេញពីអ្នកទេ នោះភាពជោគជ័យក៏មិនអាចកើតមានដែរ»៕

ឧកញ៉ា ឡេង ចាន់ណា
ឧកញ៉ា ឡេង ចាន់ណា ក្នុងពិធីប្រគល់អំណោយដល់រដ្ឋបាលខេត្តសៀមរាប
ឧកញ៉ា ឡេង ចាន់ណា