អ្នកឧកញ៉ា ទៀ វិចិត្រ ប្រកាសបើកដំណើរការអូប័រល្បឿនលឿន ពីក្រុងកោះរ៉ុង កោះរ៉ុងសន្លឹម ទៅកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ជាផ្លូវការ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប (GTVC Group) បានប្រកាសបើកដំណើរការសេវាកម្ម​ អូប័រល្បឿនលឿន (GTVC SPEEDBOAT) សម្រាប់ជើងធ្វើដំណើរទៅមកពីក្រុងកោះរ៉ុង កោះរ៉ុងសន្លឹម ទៅកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ជាផ្លូវការ ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះតទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គម នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ អ្នកឧកញ៉ាអគ្គនាយក បានគូសបញ្ជាក់បែបនេះថា៖ “ដំណឹង ផ្លូវការ! ក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA ខ្ញុំបាទនឹងបើកដំណើរការជាផ្លូវការនូវសេវាកម្មរត់អូប័រល្បឿនលឿន ចេញពីក្រុងកោះរ៉ុង កោះរ៉ុងសន្លឹម ទៅកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មកកាន់កោះរ៉ុងសន្លឹម និង ក្រុងកោះរ៉ុង ចាប់ពី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះតទៅ”។

សូមជម្រាបថា ការបើកដំណើរការសេវាកម្ម​ អូប័រល្បឿនលឿន GTVC SPEEDBOAT ខាងលើនេះ គឺបន្ទាប់ពី អ្នកឧកញ៉ា ទៀ វិចិត្រ បានដឹកនាំក្រុមការងារ និងបុគ្គលិកក្រុមហ៊ុនទូកល្បឿនលឿន ជីធីវីស៊ី ស្ពីដប៊ូត ចុះទស្សនកិច្ច​តាម​ផ្លូវទឹក ទៅកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ប្រកបដោយភាពរលូន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦៕