រថយន្តត្រជាក់អគ្គិសនី វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ គឺជារថយន្តត្រជាក់ដែលអាចដឹកត្រីសាច់ បន្លែ ផ្លែឈើផ្សេងៗ ឆ្លងទៅដល់បណ្តាញខេត្ត ឬតាមស្រុកដាច់ស្រយាល ដោយរក្សាបាននូវគុណភាព ព្រមទាំងមានគុណសម្បត្តិជាច្រើនទៀត។

បើតាមបង្ហាញរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ គុណសម្បត្តិនៃការដឹកជញ្ជូនតាម រថយន្តត្រជាក់អគ្គិសនី វិរៈ ប៊ុនថាំ មានដូចជា៖ ១.រក្សាសីតុណ្ហភាពទំនិញឱ្យមានស្ថេរភាព និងទទួលបានគុណភាពខ្ពស់, ២.ជួយសន្សំសំចៃខ្ពស់ មិនបំពុលដល់បរិស្ថាន, ៣.ជាដៃគូរដ៏ស័កិ្តសមបំផុតសម្រាប់ជីវកម្ម ចំណីអាហារ បន្លែផ្លែឈើ ភេសជ្ជៈ និងឃ្លាំងត្រជាក់, ៤.មានច្រើនជម្រើស និងច្រើនទំហំសម្រាប់តម្រូវការអាជីវកម្ម, ៥.ដឹកជញ្ជូនគ្រប់ដណ្តប់ទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
ជាមួយសេវាដឹកជញ្ជូន វិរៈ ប៊ុនថាំ ទំនិញអតិថិជនប្រកបដោយសុវត្ថិភាព និងមានច្រើនជាង ១,៣០០ សាខាទូទាំងប្រទេស និងអន្តរជាតិ។
សូមជម្រាបថា កាលខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្ហើបឱ្យដឹងថា លោកនឹងបញ្ជាទិញរថយន្តត្រជាក់ចំនួន៥០គ្រឿង បន្ថែមទៀត នៅឆ្នាំ២០២៦នេះ ដើម្បីបំពេញបន្ថែមសេវាតាមបណ្តាខេត្តក្រុង ដែលមិនទាន់បានទៅដល់ ខណៈដែលបច្ចុប្បន្នរថយន្តត្រជាក់នេះមានចំនួន ៥០គ្រឿងហើយ៕




