អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ កំពុងដឹកនាំក្រុមហ៊ុន VET Property Management អភិវឌ្ឍគម្រោងដីឆ្នេរដ៏ប្រណិតទំហំ ១០០ហិកតា នៅតំបន់កោះស្តេច

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន VET Property Management ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ កំពុងអភិវឌ្ឍគម្រោងដីឆ្នេរដ៏ប្រណិតទំហំ ១០០ ហិកតា នៅតំបន់កោះស្តេច ខេត្តកោះកុង ដោយផ្តោតលើវីឡាឯកជនដ៏ប្រណិតសម្រាប់ជីវិតរស់នៅទាន់សម័យ និងការសម្រាកលំហែកាយលំដាប់ខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងអភិវឌ្ឍន៍ខាងលើនេះ រួមជាមួយគម្រោងទីពីរដែលកំពុងដំណើរការ និងគម្រោងអនាគតជាច្រើនទៀតក្នុងផែនការ បានបើកឱកាសសម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដោយមានវីឡាជាច្រើនជម្រើសសម្រាប់ការវិនិយោគដ៏ពិសេស។

VET ផ្តល់ជូនកម្មសិទ្ធិវីឡាឯកជន ជាមួយអត្រាចំណូលប្រចាំឆ្នាំរហូតដល់ 7% (GRR) ព្រមទាំងផ្តល់ភាពបត់បែនពេញលេញឱ្យម្ចាស់ផ្ទះអាចជួលវីឡាទៅអតិថិជនផ្សេងទៀត ឬគ្រប់គ្រងការជួលដោយខ្លួនឯង ដែលធ្វើឱ្យតំបន់កោះស្តេចក្លាយជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់សម្រាប់ទេសចរណ៍ នាពេលអនាគត និងការវិនិយោគរយៈពេលវែង។

សម្រាប់ព័ត៌មានបន្ថែម សូមចូលរួម Telegram channel https://t.me/VETPropertyManagement