បងប្អូនប្រជាពលរដ្ឋដែលជាអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង៦អា និងគម្រោងជ្រែមួយរយ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ បាននឹងកំពុងអញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមគោរពអញ្ជើញមកដាក់ពាក្យស្នើសុំកុំបីខកខាន!
សូមជម្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ( ដ. ន.ស.) បានប្រកាសនៅថ្ងៃទី១១ ខែមីនា ដល់អតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រៃមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ឱ្យដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ជាលើកចុងក្រោយ ពីអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ ឬផ្ទះគ្រប់ ចំនួន១០០% និងមិនធ្លាប់បានដាក់ពាក្យស្នើសុំជាច្រើនលើកកន្លងមក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០នាទី ដល់ម៉ោង ១៧:០០នាទី នៅសាលសន្និបាត ២០២១ ជាន់ទី២ នៃទីស្តីការក្រសួង។


















