ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ CPL និងភរិយា គឺឧកញ៉ា ប៊ុន ណាវី បានទទួលវិញ្ញាបនបត្របណ្ដុះបណ្ដាលវិជ្ជាជីវៈ «ជំនាញការគ្រប់គ្រងស្ថាប័ន និងអនុលោមភាព» ជំនាន់ទី១១ ពីវិទ្យាស្ថានអាជីវកម្មអន្តរជាតិ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦។

លោកឧកញ៉ា ចេង ខេង បានគូសបញ្ជាក់លើបណ្តាញសង្គមបែបនេះថា៖ “នេះគឺជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀត ដែលសបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព និងចំណេះដឹងឥតឈប់ឈរ ដើម្បីឧត្តមភាពនៃវិជ្ជាជីវៈ និងការដឹកនាំស្ថាប័នឱ្យកាន់តែរីកចម្រើន រឹងមាំ និងប្រកបដោយអនុលោមភាព”។
សូមជម្រាបថា ឧកញ៉ា ចេង ខេង គឺជាអគ្គនាយកក្រុមហ៊ុនអចលទ្រព្យ CPL, សមាជិកសមាគមឧកញ៉ាកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ ចំណែក ឧកញ៉ា ប៊ុន ណាវី ក៏ជាអគ្គនាយិកាក្រុមហ៊ុន ស៊ីភីអែល ខេមបូឌា ប្រភើធី លីមីធីត និងជាសមាជិកសមាគមឧកញ៉ាកម្ពុជាផងដែរ៕





