ឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ និងលោកជំទាវ បរិច្ចាគថវិកា ៤លានរៀល ជូនកាកបាទក្រហមកម្ពុជា

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ ​​សហគ្រិនវ័យក្មេងនៅកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន CSS Group និងលោកជំទាវ ឡាវរ៉ូភិនយ៉ូ សារីតា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា បរិច្ចាគថវិកាចំនួន ៤,០០០,០០០រៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវា៨ឧសភា ឆ្នាំ២០២៦ ក្រោម​មូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​បំផុត​ចំពោះ ឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ និងលោកជំទាវ ដែលបានបរិច្ចាគថវិកាចំនួន ៤លានរៀល ជូនកាកបាទ​ក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

កាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើ​សកម្មភាព​មនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសប្រជាជនភៀសសឹក និងគ្រួសារ​យុទ្ធជនរបួសនិងពលីក្នុងសមរភូមិ។

ដើម្បីមានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ជាជំនួយការជូនរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា សូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមមេត្តាបន្តចូលរួមបរិច្ចាគ​ថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារ​មនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់​ក្នុងការលើកកម្ពស់ស្មារតី​វប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕