ឧកញ៉ា ឡាយ ឈុនហួ ចូលរួមទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ “កម្មសិទ្ធបញ្ញា និងកីឡា: ការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត”

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ នៅក្រសួងពាណិជ្ជកម្ម ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធ​ស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ “កម្មសិទ្ធបញ្ញា និងកីឡា: ការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត” ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកម្មវិធីទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក៏មានការរៀបចំនូវព្រឹត្តិការណ៍អមចំនួន​៤ ផងដែរ ដែលមាន​ដូចជា៖ ១.ពិធីសម្ពោធគម្រោងគ្លីនិកកម្មសិទ្ធិបញ្ញា ២.ការដាក់ឱ្យប្រើប្រាស់នូវទិន្នន័យ WIPO Publish Cloud សម្រាប់គ្រប់គ្រងនិងវិភាគព័ត៌មាន ចុះបញ្ជីម៉ាក និងប្រព័ន្ធស្រាវជ្រាវ តាមដាន និងការវិភាគម៉ាកសម្រាប់​សាធារណជន រួមទាំងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់កម្ពុជា ៣.ពិធីសម្ពោធ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និង ៤.ពិធីប្រគល់ជូនវិញ្ញាបនបត្រចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

សូមជម្រាបថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២៦ ខែមេសា ដើម្បីលើក​កម្ពស់ការយល់ដឹងសាធារណៈលើវិស័យកម្មសិទ្ធិបញ្ញាជាសកល ​និងជំរុញការច្នៃប្រឌិត និងនវានុវត្តន៍៕ ​