សាំងឡើងថ្លៃ អាចផ្អាកជិះឡានខ្លួនឯងសិន! ប្តូរមកជិះ Eco EV Van ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ

ជុំវិញ​ឧកញ៉ា

ក្នុងស្ថានភាពប្រេងឥន្ធនៈកំពុងឡើងថ្លៃ លោកអ្នកអាចជ្រើសរើសការធ្វើដំណើរទៅកាន់រាជធានីខេត្តនានាជាមួយរថយន្ត Eco EV Van ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រថយន្ត Eco EV Van មានអត្ថប្រយោជន៍ដូចជា ចំណាយតិច ផាសុកភាព មិនមានសម្លេងរំខាន រក្សាបរិស្ថាន និងតម្លៃសមរម្យ និងជាជម្រើសថ្មីសម្រាប់ការធ្វើដំណើរ ដែលសន្សំសំចៃ និងទំនើបជាងមុន។ រថយន្តទំនើបថ្មីនេះ មានជើងធ្វើដំណើរទៅមកលើទិសដៅ ភ្នំពេញ-សៀមរាប ភ្នំពេញ-បាត់ដំបង និងភ្នំពេញ-កំពង់ចាម។

គួរបញ្ជាក់ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសវៀតណាម និងប្រទេសឡាវ។ ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារ និងរីសត រថយន្តសម្រាប់ដឹកទំនិញ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្តក្រុងប្រណិត AirBus និង ទូកល្បឿនលឿន Buva Sea ផងដែរ៕