សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ាៗជាច្រើនរូប បានអញ្ជើញចូលរួមពិធីសិរីមង្គលអាពាហ៍ពិពាហ៍កូនស្រី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

ពិធីមង្គលអាពាហ៍ពិពាហ៍ដ៏ធំនេះ កូនប្រុសនាម ផន សុផានិត ត្រូវជាកូនប្រុសឯកឧត្តម ម៉ឹង មករា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ ជា ជុតិម៉ា។ ចំណែកកូនស្រីនាម ជា អាំងជូឡា ត្រូវជាកូនស្រី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ សុខ លី។
ក្នុងកម្មវិធីមង្គលការអភិជននេះ មានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ាៗច្រើនរូប រួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្ដេចក្រឡាហោម ស ខេង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបនាយករដ្ឋមន្ត្រី ស សុខា ឧបនាយករដ្ឋមន្ត្រី នេត សាវឿន លោកអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ម៉េង ឧកញ៉ា លី ឆេង ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកមុខអ្នកការ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។



























រូបភាព៖ The Ring

