សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញដឹកនាំក្រុមការងារចុះទស្សនារមណីយដ្ឋានឋានសួគ៌គីរីរម្យ របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ នៅលើភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ។

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានថ្លែងសារអំណរគុណ តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះថា៖ “សូមគោរពអរគុណសម្តេចមីង ព្រមទាំងជំទាវមីងៗទាំងអស់ដែលបានផ្តល់កិត្តិយសអញ្ជើញមកទស្សនារមណីយដ្ឋានឋានសួគ៌គីរីរម្យ”។
សូមជម្រាបថា អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីស៊តជាង១០កន្លែង ដូចជា សារ៉ារីស៊ត, Eden Beach Resort, Tube Resort, Sandy Beach Resort, Bodega Beach Resort, Apex Koh Kong Hotel, Pidoma Resort, កោះស្តេចរីស៊ត, កោះអភិជនរីស៊ត, ឧទ្យានបោះតង់គីរីរម្យ, រំដួលគីរីរម្យ រីស៊ត និងរមណីយដ្ឋានឋានសួគ៌គីរីរម្យ៕



