ក្រសួងដែនដី ចេញសេចក្តីប្រកាសនឹងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី១ ចំនួន ១ ០៤៤បណ្ណ ជូនអតិថិជន គម្រោងឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៥១

ជុំវិញ​ឧកញ៉ា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាស​ព័ត៌មាន អំពីការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី១ ចំនួន ១ ០៤៤បណ្ណ ជូនអតិថិជន គម្រោងឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៥១ ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសូមជម្រាបជូនអតិថិជនរបស់ គម្រោងឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៥១ ដែលស្ថិតនៅភូមិស្តុកស្លាត និងភូមិត្រពាំងពោធិ៍ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ឱ្យបានជ្រាបថា ក្រសួងនឹងប្រគល់វិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី១ ចំនួន ១ ០៤៤បណ្ណ ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់​ចំនួន១០០% ដូចមានឈ្មោះក្នុង បញ្ជីជូនភ្ជាប់មកជាមួយ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ។

សូម លោក លោកស្រី អញ្ជើញមកទទួលបណ្ណកម្មសិទ្ធិ ដោយបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១. អតិថិជនដែលជាម្ចាស់កម្មសិទ្ធិ ត្រូវអញ្ជើញមកដោយផ្ទាល់។ ក្នុងករណីជាទ្រព្យរួមប្តីប្រពន្ធ សូមអញ្ជើញមកទាំងពីរនាក់ប្តីនិងប្រពន្ធ។

២. សូមភ្ជាប់មកជាមួយនូវបង្កាន់ដៃទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ (ច្បាប់ដើម) និងឯកសាររណប ផ្សេងទៀតដែលអតិថិជននៅខ្លះ ក្នុងពេលដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ កន្លងមក។

ទីតាំង៖ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ

ពេលវេលា៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ៕