អ្នកឧកញ៉ា ហេង សៀ សូមអបអរសាទរ ខួប២០ឆ្នាំ ក្រុមហ៊ុន បូទីកា របស់ឧកញ៉ា កែវ បូណ៌ភិរក្ស

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហេង សៀ សូមសម្តែងការចូលរួមអបអរសាទរ ខួប២០ឆ្នាំ នៃការបង្កើត​ក្រុមហ៊ុន បូទីកា របស់ឧកញ៉ា កែវ បូណ៌ភិរក្ស និងលោកជំទាវឧកញ៉ា តាំង ធា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដ៏រីករាយនេះដែរ អ្នកឧកញ៉ា សូមជូនពរឱ្យក្រុមហ៊ុន បូទីកា (Botica) កាន់តែរីកចម្រើន និងមានអតិថិជនគាំទ្រ​កាន់តែ​ច្រើន ជាពិសេសជូនពរ លោកឧកញ៉ា កែវ បូណ៌ភិរក្ស និងលោកជំទាវឧកញ៉ា តាំង ធា ជាម្ចាស់ក្រុមហ៊ុន បូទីកា និងម្ចាស់ បុរី ឡុងនី សូមមានសុខភាពល្អ ដឹកនាំក្រុមហ៊ុន កាន់តែខ្លាំង និងកាន់តែគុណភាព។ កុំភ្លេច ខ្មែរគាំទ្រ​ផលិតផលកូនខ្មែរ។

សូមជម្រាបថា កម្មវិធីខួប២០ឆ្នាំ របស់ក្រុមហ៊ុន បូទីកា នឹងប្រារព្វធ្វើឡើង នាល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦​នេះ នៅមជ្ឈមណ្ឌល ឌឹព្រីមៀរ សែនសុខ (The Premier Center Sen Sok) ដែលនឹងមានវត្តមាន អ្នកឧកញ៉ា ឧកញ៉ាៗ និងភ្ញៀវកិត្តិយសចូលរួមជាច្រើនរូបផងដែរ៕