អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអ្នកឧកញ៉ា ទៀង ផល្លា សូមផ្ញើសារគោរពដឹងគុណនិងថ្លែងអំណរគុណចំពោះសម្ដេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ញាតិមិត្ត បងប្អូន អ៊ុំ ពូមីងទាំងអស់ ដែលជាភ្ញៀវកិត្តិយសដ៏ឧត្តុងឧត្តមបានអញ្ជើញផ្ដល់កិត្តិយសចូលរួមក្នុងពិធីមង្គលការរបស់អ្នកឧកញ៉ាទាំងពីររូប កាលពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ប្រកបដោយភាពរីករាយនិងស្និទ្ធស្នាលជាភារភាព។

តាមរយៈសារលើបណ្តាញសង្គម អ្នកឧកញ៉ា ក៏សូមអភ័យទោសរាល់កង្វះខាតដោយប្រការណាមួយ ដែលមិនសមស្របចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ញាតិមិត្ត បងប្អូន អ៊ុំ ពូមីងទាំងអស់។
មួយវិញទៀតអ្នកឧកញ៉ា ក៏សូមគោរពអរគុណចំពោះអ្នកគ្រប់គ្រង និងអ្នករៀបចំកម្មវិធីគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំបំពេញការងារតាមផ្នែកនីមួយៗ ប្រកបដោយការទទួលខុសត្រូវ ប្រមូលផ្គុំបានជាលទ្ធផលល្អប្រសើរមួយ។
ជាចុងក្រោយ អ្នកឧកញ៉ាសូមបួងសួងដល់ទេព្តានិងវត្ថុសាកសិទ្ធក្នុងលោកជួយប្រោសព្រំពរជ័យ សិរិមង្គល គោរពជូនសម្ដេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ញាតិមិត្ត បងប្អូន អ៊ុំ ពូមីងទាំងអស់ ជួបប្រសព្វតែពរជ័យទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕




















