ក្រុមហ៊ុន Signature Rice របស់ឧកញ៉ា ចាន់ សុឃាំង ជាប់ឈ្មោះជារោងម៉ាស៊ីនកិនស្រូវបៃតងដំបូងគេនៅអាស៊ី

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន Signature Rice Co.,Ltd របស់ឧកញ៉ា ចាន់ សុឃាំង បានជាប់ឈ្មោះជារោងម៉ាស៊ីនកិនស្រូវបៃតង​ដំបូងគេនៅអាស៊ី ជាមួយនឹងគោលគំនិតនៃការរួមបញ្ចូលគ្នា និងកំណើនប្រកបដោយចីរភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ចាន់ សុឃាំង នាយកប្រតិបត្តិក្រុមហ៊ុន Signature Rice បានបញ្ជាក់លើបណ្តាញសង្គម នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ថាក្រុមហ៊ុន Signature Rice Co.,Ltd ក្លាយជារោងម៉ាស៊ីនកិនស្រូវបៃតងដំបូងគេនៅអាស៊ី ដោយដំណើរការផ្អែកលើគោលគំនិតនៃការរួមបញ្ចូល និងកំណើនប្រកបដោយចីរភាព។ លោកឧកញ៉ាបន្ថែម “យឺតបន្តិច តែនៅតែបន្តរដំណើរទៅរកគោលដៅមួយដែលច្បាស់លាស់”។

សូមជម្រាបថា Signature Rice គឺជាក្រុមហ៊ុននាំចេញអង្ករឈានមុខគេនៅកម្ពុជាដែលបង្កើតឡើងតាំងពីឆ្នាំ ២០០៧។ នៅឆ្នាំ២០១១ ក្រុមហ៊ុនបានចាប់ផ្តើមនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបជាផ្លូវការ និងបានធ្វើ​សហគ្រាស​រួមគ្នាជាមួយក្រុមហ៊ុនអឺរ៉ុប ដើម្បីសាងសង់រោងម៉ាស៊ីនកិនស្រូវថ្មីមួយ។​ នៅឆ្នាំ២០១៦ ក្រុមហ៊ុនបាន​ពង្រីកផលិតភាព ដោយបន្ថែមអង្ករសរីរាង្គ និងទទួលបានការបញ្ជាក់ពីស្តង់ដារ EU និង NOPs ព្រមទាំងបាន​ចូលរួមជាមួយ SRP និង GAP ដើម្បីធានាថាអង្ករគ្មានសារធាតុគីមី។ នៅឆ្នាំ២០២១ ក្រុមហ៊ុន Signature Rice ត្រូវបានទទួលស្គាល់ដោយ Inclusive Business Cambodia ថាជាអាជីវកម្មបរិយាប័ន្ន​សម្រាប់ការទិញស្រូវ​ដោយផ្ទាល់។ Signature Rice ជាក្រុមហ៊ុននាំចេញអង្ករមួយ​ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង១០ នៅកម្ពុជា។