ឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹងដឹកនាំរៀបចំសិក្ខាសាលាស្តីពី “ហេតុអ្វីត្រូវវិនិយោគទៅលើមូលបត្រកម្មសិទ្ធិជា​សាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក”

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន បុរី វិមានសំណាង ម.ក នឹងដឹកនាំរៀបចំសិក្ខាសាលាស្តីអំពីផ្សារ​ភាគហ៊ុន លើប្រធានបទ “ហេតុអ្វីត្រូវវិនិយោគទៅលើមូលបត្រកម្មសិទ្ធិជា​សាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក” នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅមជ្ឈមណ្ឌល​សហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះ ឧកញ៉ាបណ្ឌិត​ គីម ហ៊ាង សូមគោរពអញ្ជើញអ្នកសិក្សា អ្នកធ្វើការ អ្នកធ្វើពាណិជ្ជកម្ម និងប្រជាជន​កម្ពុជា ដែលកំពុងរស់នៅក្នុង រាជធានីភ្នំពេញ និងនៅតាមខេត្តទូទាំងប្រទេស ដែលមានចំណាប់អារម្មណ៍​អំពីផ្សារ​ភាគហ៊ុនកម្ពុជា ក៏ដូចជាចាប់អារម្មណ៍ក្នុងការវិនិយោគក្នុងផ្សារភាគហ៊ុន ជាមួយលោក និងក្រុមហ៊ុន បុរី វិមានសំណាង ម.ក អាចអញ្ជើញចូលរួមកម្មវិធីនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១២:០០ នៅក្នុងអគារ CKCC ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP រាជធានីភ្នំពេញ។

សិក្ខាសាលានេះ ដឹកនាំដោយ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមាន​សំណាង ម.ក ព្រមទាំងមានការចូលរួមជាវាគ្មិនពី លោក ទឿយ ហុង ប្រធាននិពន្ធផ្នែកហិរញ្ញវត្ថុនៃ Business Cambodia និងលោក ពៅ សូវណ្ណារិទ្ធិ នាយកប្រតិបត្តិ ក្រុមហ៊ុនមូលបត្រ កម្ពុ ម.ក។

សូមជម្រាបថា ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS) បានប្រកាស​ដាក់លក់​ IPO ជាផ្លូវការ ចំនួន ១០% តម្លៃប្រមាណ ១០លានដុល្លារ ចាប់ពីថ្ងៃទី២ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់លោក​អ្នកមានបំណងជួយវិនិយោគ ទៅលើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នោះសូមចូលតាមរយៈតំណរនេះ https://subscription.bvs.com.kh ឬទាក់ទង​ទៅលោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដោយផ្ទាល់ តាមលេខ 012 96 2000 (WhatsApp & Telegram) ឬ Email: [email protected] បានគ្រប់ពេល។