រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ — ក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយស្តីពី «ហេតុអ្វីត្រូវវិនិយោគទៅលើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក» ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) រាជធានីភ្នំពេញ។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព និងការចូលរួមជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ រួមមាន៖
-ឧកញ៉ាបណ្ឌិត គីម ហ៊ាង : ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក
-បណ្ឌិត ព្រំ វិសុទ្ធ : នាយកប្រតិបត្តិ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា
-លោក ពៅ សូវណ្ណារិទ្ធិ : នាយកប្រតិបត្តិ ក្រុមហ៊ុនមូលបត្រ កម្ពុ ម.ក
-លោក ថៃ ញ៉ា : នាយកប្រតិបត្តិ ក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា
-លោក ទឿយ ហុង : ប្រធាននិពន្ធផ្នែកហិរញ្ញវត្ថុនៃ Business Cambodia
ចំណុចសំខាន់ និងពិសេសបំផុតនៃកម្មវិធី គឺការរៀបចំវគ្គពិភាក្សាដេញដោលលើប្រធានបទ «សារៈសំខាន់នៃផ្សារភាគហ៊ុន និងក្រុមហ៊ុនធានាទិញមូលបត្រ ចំពោះសេដ្ឋកិច្ចជាតិ» ដោយមានការចូលរួមចែករំលែកបទពិសោធន៍ និងទស្សនវិស័យវែងឆ្ងាយពីវាគ្មិនកិត្តិយសចំនួន ៣ រូប ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុនមូលបត្រកំពូលៗនៅកម្ពុជា រួមមាន៖ បណ្ឌិត ព្រំ វិសុទ្ធ, លោក ពៅ សូវណ្ណារិទ្ធិ និង លោក ថៃ ញ៉ា។
វគ្គពិភាក្សានេះបានឆ្លុះបញ្ចាំងពី៖
-តួនាទីយ៉ាងសំខាន់នៃផ្សារភាគហ៊ុនក្នុងការជួយពង្រឹង និងប្រមូលទុនដើម្បីពង្រីកអាជីវកម្ម។
-ឥទ្ធិពលនៃក្រុមហ៊ុនធានាទិញមូលបត្រក្នុងការបង្កើនទំនុកចិត្ត និងនិរន្តរភាពសេដ្ឋកិច្ចជាតិ។
-ឱកាសចំណេញ និងអត្ថប្រយោជន៍នៃការវិនិយោគលើ IPO របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក។
សិក្ខាសាលានេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ ជាង ២០០នាក់ ដែលរួមមាន វិនិយោគិន ពាណិជ្ជករ និងសាធារណជនទូទៅ។ អ្នកចូលរួមទាំងអស់បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផែនការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ព្រមទាំងបានស្វែងយល់យ៉ាងស៊ីជម្រៅអំពីសក្តានុពលនៃការលូតលាស់របស់ក្រុមហ៊ុននៅក្នុងទីផ្សារអចលនទ្រព្យ និងហិរញ្ញវត្ថុកម្ពុជា។
ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ មិនត្រឹមតែក្នុងការអភិវឌ្ឍគម្រោងអចលនទ្រព្យប្រណិតៗ និងមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសង្គម ដើម្បីគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា។
**សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លេខទូរស័ព្ទ៖ 011 62 6789 / 061 96 2000
អ៊ីមែល៖ [email protected]
គេហទំព័រ៖ www.bvs.com.kh









