ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» ជូនលោកស្រី គ្រី វួចឆូន ភរិយារបស់រដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី

ជុំវិញ​ឧកញ៉ា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់លោកស្រី គ្រី វួចឆូន ភរិយារបស់ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី គ្រី វួចឆូន ត្រូវបានគេស្គាល់ថា ជាអ្នកវិនិយោគមួយរូប និងជាម្ចាស់ភាគហ៊ុន នៅមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា។ លោកស្រី និងស្វាមី ជាសប្បុរសដែលតែងជួយដល់សង្គម និងតែងតែ​ចូលរួម​ឧបត្ថម្ភ​ថវិកាជារៀងរាល់ឆ្នាំជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៦ លោកស្រី និងស្វាមីបានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៥លានរៀល​ផងដែរ ជូនដល់កាកបាទក្រហមកម្ពុជា៕