លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា រូបណាខ្លះ ផ្ដល់កិត្តិយសចូលរួមក្នុងកម្មវិធីបុកគ្រឹះបើកការដ្ឋាន​សាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈ របស់ក្រុមហ៊ុន ជីប ម៉ុង?

ជុំវិញ​ឧកញ៉ា

កាលព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់​រោងចក្រផលិតអាហារ និងភេសជ្ជៈ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលមានទុនវិនិយោគប្រមាណ ២៥០លានដុល្លារ​អាមេរិក ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបុកគ្រឹះបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រថ្មីនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្នុងជួរ​រាជរដ្ឋាភិបាលជាច្រើនរូប ព្រមទាំងមានវត្តមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗដូចជា៖ លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា ពុង ឃាវសែ, លោកអ្នកឧកញ៉ា លី យ៉ុងផាត់, លោកអ្នកឧកញ៉ា ហុង សួន, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា លាង ពៅ, អ្នកឧកញ៉ា លាង ហួង, អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង, អ្នកឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា ម៉ុង ឬទ្ធី, អ្នកឧកញ៉ា ស៊ាង លីម, អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា អុឹង លីហេង, អ្នកឧកញ៉ា អ៊ាន អេឡែន, អ្នកឧកញ៉ា គៀន ស្រីនាង, អ្នកឧកញ៉ា វិញ ហួរ, អ្នកឧកញ៉ា ហ៊ុន ឡាក់ រួមទាំងអ្នកឧកញ៉ា ឧកញ៉ាៗ និងភ្ញៀវកិត្តិយស​ជា​ច្រើនរូបទៀត។

សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង បានបោះទុនវិនិយោគប្រមាណ ២៥០ លានដុល្លារអាមេរិក លើការសាងសង់​រោងចក្រ​ផលិតអាហារ និងភេសជ្ជៈដ៏ទំនើប ដែលរួមមានផលិតផលទឹកដោះគោ មី និងតែ ដោយសហការជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យាលំដាប់ពិភពលោកមកពីប្រទេសអាល្លឺម៉ង់ និងបារាំង។

រោងចក្រថ្មីនេះ គឺជាការវិនិយោគរយៈពេលវែងរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងគោលបំណងពង្រឹងសមត្ថភាពផលិតក្នុងស្រុក បង្កើនតម្លៃបន្ថែមលើវត្ថុធាតុដើមកម្ពុជា និងរួមចំណែកជំរុញការអភិវឌ្ឍវិស័យផលិតកម្ម ដែលជាមូលដ្ឋានសំខាន់សម្រាប់ការកសាងសេដ្ឋកិច្ចជាតិប្រកបដោយភាពរឹងមាំ និងចីរភាព៕