កូនស្រីច្បងរបស់ ឯកឧត្តម លី សុវណ្ណ និងលោកជំទាវ ម៉ិញ សុធា ដែលត្រូវជាចៅស្រីរបស់ ឧកញ៉ាបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ, ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ។

ឯកឧត្តម លី សុវណ្ណ បានបង្ហោះរូបភាពជាមួយកូនស្រី នៅមុខវិទ្យាល័យព្រែកលៀប នាព្រឹកថ្ងៃចន្ទនេះ ភ្ជាប់ជាមួយសារបែបនេះថា៖ “ថ្ងៃនេះកូនស្រីច្បង និងក្មួយស្រីខ្ញុំ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (មណ្ឌលជាមួយគ្នា) 10.08.2026”។
សូមជម្រាបថា ឯកឧត្តម លី សុវណ្ណ ជាកូនប្រុសរបស់ ឧកញ៉ាបណ្ឌិត លី ឆេង។ លោកជាអគ្គនាយករង ប៊ែលធី គ្រុប និងជាម្ចាស់បុរី លី សុវណ្ណ ព្រមទាំងមានតួនាទីជានាយនគរបាលជាន់ខ្ពស់មួយរូប នៅក្នុងស្ថាប័នរដ្ឋផងដែរ៕







