ចៅស្រីអ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យទួលប្រាសាទសែនសុខ

ជុំវិញ​ឧកញ៉ា

ចៅស្រីរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន​ ម៉ុងឫទ្ធី គ្រុប បានចូលរួមប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យ​​ទួលប្រាសាទសែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ ម៉ុង សុធា ដែលជាបុត្រច្បងរបស់ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូបភាពនិងសារជូនពរ​ដល់​កូនស្រី​បែបនេះថា៖ “រយៈពេល១២ឆ្នាំដែលកូនស្រីបានប្រឹងប្រែងកន្លងមក ម៉ាក់សូមជូនពរកូន និងក្មួយៗទូទាំងប្រទេស​ទាំងអស់ បានជោគជ័យក្នុងការប្រលងយកនិទ្ទេសល្អ❤️”។

សូមជម្រាបថា លោកជំទាវ ម៉ុង សុធា ជាភរិយាឧកញ៉ា តាន់ មុនីវណ្ណ អគ្គនាយករង ក្រុមហ៊ុន​ ម៉ុងឫទ្ធី គ្រុប។ លោកជំទាវជាម្ចាស់ហាង «ចំការខ្មែរ» ដែលកំពុងល្បីល្បាញលក់ផលិតផលធម្មជាតិ មានជាច្រើនសាខាផងដែរ។

គួរបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល ២ថ្ងៃបានបញ្ចប់ នៅម៉ោង៤៖៣០នាទី​រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ តាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់)។ ក្រសួងគ្រោងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរ​នៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕