សម្តេចតេជោ ហ៊ុន សែន ចេញលិខិតថ្លែងអំណរគុណ និងកោតសរសើរ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា បន្ទាប់ពីឧបត្ថម្ភទឹកប្រាក់ជាង ៥៤ម៉ឺនដុល្លា សាងសង់អគារអនុវិទ្យាល័យ សម្តេច ហ៊ុន សែន អង្គស្នួល

ជុំវិញ​ឧកញ៉ា

ខេត្តកណ្តាល៖ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា បានចូលរួមឧបត្ថម្ភថវិកាសរុបចំនួន ៥៤៣,៤២២.៥០ ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារអនុវិទ្យាល័យ សម្តេច ហ៊ុន សែន អង្គស្នួល ថ្មីមួយខ្នង កម្ពស់៣ជាន់ ស្មើនឹង១៨បន្ទប់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានសាងសង់រួចរាល់ជាស្ថាពរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះសមានចិត្តសប្បុរស និងស្នាដៃដ៏មានអត្ថន័យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ចំពោះការចំណាយថវិកាផ្ទាល់ខ្លួនចូលរួមសាងសង់សមិទ្ធផលនេះ។

ការចូលរួមឧបត្ថម្ភនេះ គឺជាសកម្មភាពមនុស្សធម៌ និងការចូលរួមចំណែកដ៏មានតម្លៃក្នុងការលើកកម្ពស់វិស័យអប់រំ ដោយផ្តល់នូវបរិយាកាសសិក្សាដែលមានផាសុកភាព និងសុវត្ថិភាព សម្រាប់សិស្សានុសិស្សនៅក្នុងមូលដ្ឋាន។ សមិទ្ធផលអគារសិក្សាថ្មីនេះ មិនត្រឹមតែជាសំណង់សម្រាប់បម្រើការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមវិនិយោគលើចំណេះដឹង និងអនាគតរបស់សិស្សានុសិស្ស ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅមូលដ្ឋានផងដែរ។