អ្នកឧកញ៉ា សុខ គង់ រៀបចំកម្មវិធីដាំដើមឈើ នៅទីតាំងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ លើខ្នងភ្នំបូកគោ

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប និងកូនស្រី ឧកញ៉ា សុខ ចន្ធី បានអញ្ជើញដឹកនាំរៀបចំកម្មវិធីដើមឈើ (ដើមជ្រៃលាភ និង ដើមពោធិ៍) នៅទីតាំងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ លើខ្នងភ្នំបូកគោ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីដាំដើមឈើបានប្រព្រឹត្តទៅ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព (វជិរប្បញ្ញោ) ព្រមទាំងមានការចូលរួមពីពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងការដាំ ដើមជ្រៃលាភ និង ដើមពោធិ៍ ដើម្បីរួមគ្នា​សាងសួនឧទ្យានធម្មជាតិ ផ្តល់ម្លប់ត្រជាក់ត្រជុំ និងបន្សល់ទុកនូវកេរដំណែល ក្នុងគម្រោង ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ។

គិតត្រឹមចុងខែតុលា ឆ្នាំ២០២៦ ព្រះពុទ្ធប្បដិមាដ៏ធំស្គឹមស្កៃ កំពុងតែចេញជារូបរាងកាន់តែ​ច្បាស់​បន្តិចម្តងៗនៅ​លើខ្នងភ្នំបូកគោ ដោយមានការប្រែប្រួល និងរីកចម្រើនយ៉ាងសកម្មជាបន្តបន្ទាប់។ តាមរយៈ​រូបភាពបច្ចុប្បន្នភាព​នេះ បងប្អូនមើលឃើញយ៉ាងច្បាស់នូវ រូបព្រះភ្នែន និងព្រះហស្ត របស់ព្រះអង្គ ដែលត្រូវបាន​សាង​សង់យ៉ាងផ្ចិតផ្ចង់ ហើយក្រុមការងារជំនាញកំពុងបន្ត​សាងសង់ឡើងទៅផ្នែកខាងលើជាបន្តទៀត។

សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ បាននឹងកំពុងដឹកនាំដំណើរការសាងសង់ព្រះពុទ្ធ​ប្បដិមាកម្ពស់១០៨ម៉ែត្រ​ដ៏ស្កឹមស្កៃ នៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូ ដែលព្រះអង្គបានត្រាស់ដឹង​ចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរព​សក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នា គោរពប្រណិប័តន៍ ហើយព្រះពុទ្ធបដិមា​ដ៏ស្កឹមស្កៃនេះ នឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារៀងរហូត៕