ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ វិមានសំណាង លីគ ២០២៧ រដូវកាល​ទី១២

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន វិមានសំណាង ម.ក នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រកាសរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព វិមានសំណាង លីគ ២០២៧ (BVS League 2027) រដូវកាល​ទី១២ ដោយចាប់ផ្តើមទទួលពាក្យចុះឈ្មោះរបស់ក្រុមនីមួយៗចាប់ពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​តាមរយៈបណ្តាញសង្គម លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា ពានរង្វាន់បាល់ទាត់ វិមានសំណាង លីគ ២០២៧ (BVS League 2027) រដូវកាលទី១២ នឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦ ហើយថ្ងៃប្រកួត ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៧។

លោកឧកញ៉ាបណ្ឌិត បានបន្តថា កីឡាករខ្មែរ និងបរទេស ដែលធ្លាប់លេងនៅពានសម្តេចតេជោ ពានលីគ​លំដាប់ទីពីរកម្ពុជា ពានយុវជនថ្នាក់ជាតិ និងអន្តរជាតិ សុទ្ធតែត្រូវបានអនុញ្ញាត្តអោយចូលរួមប្រកួត។ ចំណែក​កីឡាករខ្មែរ និងបរទេស ដែលធ្លាប់លេងនៅលីគកំពូលកម្ពុជា ត្រឹមឆ្នាំ២០២៥ ក៏ត្រូវបានអនុញ្ញាត្តអោយ​ចូលរួម​ប្រកួតផងដែរ។ សម្រាប់ ១៦ ទៅ ២២ក្លឹបចូលរួមដោយសេរី ហើយក្លឹបនីមួយៗត្រូវមានកីឡាករ ២៥នាក់ ទាំងខ្មែរសុទ្ធ ឬបរទេស​សុទ្ធ ឬកីឡាករខ្មែរលាយបរទេស ហើយសូមទាក់ទងលោក វី យូសុះ 016 780 091។

សូមជម្រាបថា ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានដឹកនាំរៀបចំកម្មវិធីប្រកួតបាល់ទាត់លីគពាក់កណ្តាលអាជីពនេះ ចាប់តាំងពីឆ្នាំ២០១២មក ដោយពេលនោះមានឈ្មោះថា Khmer Real-Estate League បន្ទាប់មកពាននេះ​បានផ្លាស់ប្តូរ​ឈ្មោះ​ជា​បន្តបន្ទាប់ រហូតដល់ឆ្នាំ២០២៤ ទើបចាប់ផ្តើមឈ្មោះថ្មីថា វិមានសំណាង លីគ៕