មកដឹងពីអត្តចរិត និងសកម្មភាពរបស់ជំពូកមនុស្សឆ្នើមពូកែរកលុយ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

និយាយដល់រឿងលុយ និងជីវិតជោគជ័យ មនុស្សសឹងតែគ្រប់គ្នា សុទ្ធតែចង់ដើរដល់ចំណុចទាំងនោះ។ គ្រប់គ្នាសុទ្ធតែប្រាថ្នាចង់ក្លាយជាអ្នកមាន ប៉ុន្តែការប្រឹងប្រែងរកលុយរបស់មនុស្សម្នាក់ៗមានរបៀបខុសៗគ្នា ដោយអ្នកខ្លះចង់រកត្រឹមមួយរស់ អ្នកខ្លះរកដើម្បីតែរក និងអ្នកខ្លះរកលុយបានកាន់តែច្រើនហើយមានគោលដៅច្បាស់លាស់ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

អ៊ីចឹង តើគួរទាញទម្លាប់បែបណាខ្លះ ដើម្បីក្លាយជាបុគ្គលឆ្នើម ពូកែរកលុយ? តើមនុស្សដែលពូកែរកលុយជោគជ័យដល់ម្លឹង ពួកគេធ្វើអ្វីខ្លះ?

១. ពួកគេមិនដែលខ្ជះខ្ជាយពេលវេលាច្រើន លើការលេងអិនធឺណេត ឬមើលទូរទស្សន៍ច្រើនឡើយ

២. ពួកគេតស៊ូ អំណត់អត់ធន់ និងមិនខ្ជះខ្ជាយប្រាក់លើការចាយវាយអត់ប្រយោជន៍

៣. ពួកគេ ខិតខំប្រឹងប្រែងធ្វើការងារ រកស៊ីខ្លាំងណាស់ ព្រោះខ្លាចភាពក្រីក្រតាមទាន់

៤. ពួកគេមានទម្លាប់ខាងសន្សំប្រាក់ និងដើរជៀសពីបំណុលឥតបានការ

៥. ពួកគេមានជំនឿលើការប្រឹងប្រែងខ្លួនឯង ដើម្បីជម្នះជោគវាសនាក្រីក្រ

៦. ពួកគេដាក់ចេញលើអាជីវកម្មច្បាស់លាស់ ទាំងផែនការរយៈពេលខ្លី និងផែនការរយៈពេលយូរអង្វែង

៧. ពួកគេជឿថាការអប់រំ ទោះមិនបានរៀនចប់ពីសាលា ក៏ពួកគេនៅឆ្លៀតអានសៀវភៅ ចូលរួមសិក្ខាសាលា ស្តាប់វាគ្មិនជំនាញចែករំលែកបទពិសោធន៍ ដើម្បីទទួលបានចំណេះដឹងបន្ថែមជាប្រចាំ

៨. ពួកគេធ្វើការច្រើនម៉ោង បើកហាងទ្វារហាង ឬក្រុមហ៊ុនពីព្រលឹម ហើយទៅផ្ទះក្រោយគេ

៩. ពួកគេយកបេះដូង ១០០% របស់ពួកគេមកធ្វើការងារ៕

ប្រភព៖ Successful Tips