ឧកញ៉ា លី សាមឺឌី ឧបត្ថម្ភទឹកថ្នាំបាញ់សម្លាប់មេរោគ និងឧបករណ៍បាញ់ថ្នាំ ជូនបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ជាទឹកប្រាក់ជិត ៣ម៉ឺនដុល្លារ

ជុំវិញ​ឧកញ៉ា

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុន LIXIN GROUP និងក្រុមហ៊ុន ASPOR ELECTRONIC CO.,LTD ដែលដឹកនាំដោយលោកឧកញ៉ា លី សាមឺឌី CEO ក្រុមហ៊ុន «ASPOR» បានឧបត្ថម្ភថវិកា និងទឹកថ្នាំបាញ់សម្លាប់មេរោគបែបឆ្លាតវៃ (GERMAGIC) ដល់ក្រសួង ស្ថាប័ន និងសមាគមជាច្រើនដូចភ្លៀងរលឹម។

ជាក់ស្តែងនៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២១ ក្រុមហ៊ុន LIXIN GROUP និងក្រុមហ៊ុន ASPOR ELECTRONIC CO.,LTD បានឧបត្ថម្ភនូវឧបករណ៍បាញ់ទឹកថ្នាំចំនួន ២គ្រឿង និងទឹកថ្នាំបាញ់សម្លាប់មេរោគបែបឆ្លាតវៃ (GERMAGIC) ចំនួន ៥០កេះ សរុបជាទឹកប្រាក់ ២៦,៣៥០ដុល្លារអាមេរិច ជូនទៅដល់បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលនេះគឺជាទឹកចិត្តសប្បុរសធម៍យ៉ាងធំធេងប្រកបដោយបេះដូងមនុស្សធម៌ ក្នុងការចូលរួមជាមួយអង្គភាពដើម្បីប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការឧបត្ថម្ភឧបករណ៍ និងសម្ភារៈចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងកូវីដនៅពេលនេះ មិនមែនជាលើកទីមួយឡើយលើការបរិច្ចាគជួយដល់សង្គម របស់ក្រុមហ៊ុនទាំងពីរគឺ ក្រុមហ៊ុន LIXIN GROUP និងក្រុមហ៊ុន ASPOR ELECTRONIC CO.,LTD ខណៈដែលលកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបាននាំយកផលិតផល GERMAGIC ទឹកថ្នាំបាញ់សម្លាប់មេរោគបែបឆ្លាតវៃ ចំនួន ៣១៥០ដប គិតជាទឹកប្រាក់ជាង ២ម៉ឺនដុល្លារ ជូនក្រុមគ្រូពេទ្យយុវជនស្មគ្រ័ចិត្តសម្ដេចតេជោ(TYDA) ដើម្បីរួមចំណែកជាមួយសមាគមក្នុងយុទ្ធនាការប្រឆាំជំងឺកូវីដ-១៩ ផងដែរ។

គួរជម្រាបជូនថា GERMAGIC គឺជាថ្នាំបាញ់សម្លាប់មេរោគ វីរុស បាក់តេរឺ និង មេរោគជាង១០០ប្រភេទផ្សេងៗទៀតជាពិសេសគឺមេ កាចសាហាវដែលពិភពលោកកំពុងតែប្រយុទ្ធប្រឆាំង។ ផលិតផលនេះវាមានប្រសិទ្ធភាពយូរអង្វែងនិងអត្រាសម្លាប់រហូតដល់99.9%វាជាផលិតផលការពារនិងសម្លាប់មេរោគបែបឆ្លាតវៃមានប្រសិទ្ធភាពយូររហូតដល់៣០ថ្ងៃ។ លោកអ្នកអាចប្រើប្រាស់ផលិតផល GERMAGIC បានយ៉ាងមានទំនុកចិត្ត ធានានិងការពារសុខភាពសុវត្តិភាពអ្នកនិងក្រុមគ្រួសារអ្នកទាំងអស់គ្នា។

GERMAGIC មាន២៤ប្រទេសជុំវិញពិភពលោកបានប្រើប្រាស់ផលិតផលរបស់យើងនេះ ចំពោះនៅប្រទេសកម្ពុជាវិញផលិតផលមួយនេះកំពុងតែទទួលបានការគាំទ្រជាខ្លាំងផងដែរ៕