ឧកញ៉ា សួរ វីរៈ បង្ហើបគន្លឹះជាមាគ៌ាឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត

ជុំវិញ​ឧកញ៉ា

មានមនុស្សជាច្រើនតែងតែចង់បាននូវភាពជោគជ័យមករួមដំណើរក្នុងជីវិត ដោយពួកគាត់ម្នាក់ពូកែបង្កើតក្តីសុបិនឲ្យខ្លួនឯង ប៉ុន្តែមិនព្រមភ្ញាក់ខ្លួនចុះធ្វើដើម្បីប្រែក្លាយក្តីសុបិនទៅជាការពិត គឺ “ភាពជោគជ័យនៃជីវិត”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អិចប្រេស បានលើកឡើងថា៖ “បើអ្នកនៅតែគេងសុបិន នឹងភាពជោគជ័យក្នុងជីវិត មិនព្រមភ្ញាក់ឡើង ដើម្បីធ្វើវានោះ អ្នកនឹងក្លាយជាបុគ្គលបរាជ័យដល់ថ្ងៃស្លាប់”។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបន្តថា ហើយបើអ្នកចាំតែមើលភាពជោគជ័យរបស់អ្នកដ៏ទៃ ហើយធ្វើតាមក្រោយគេនោះ អ្នកក៏នឹងមិនអាចមានឱកាសជោគជ័យឡើយ។

អ្នកជំនួញជោគជ័យលេចធ្លោក្នុងវិស័យដឹកជិញ្ជួន និងទេសចរណ៍ បានបញ្ជាក់ថា៖ “បុគ្គលជោគជ័យពិតប្រាកដគឺ ហ៊ានគិត ហ៊ានសុបិន្ត ហានធ្វើ ហ៊ានប្រឈមនឹងបញ្ហា ហ៊ានទទួលខុសត្រូវ ហ៊ានធ្វើជាខ្លួនឯង”។

លោកឧកញ៉ា សួរ វីរៈ បានឲ្យដំបូន្មានថា៖ “ឧបសគ្គវាគ្រាន់តែជាបញ្ហា តែកុំយកបញ្ហាមកធ្វើជាឧបសគ្គ បើអ្នកអាចដោះស្រាយបញ្ហាកាន់តែច្រើន វិសាលភាពនៃជោគជ័យកាន់តែធំធេងទៅតាមនោះដែរ”

គួររម្លឹកជូនថា លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​រថយន្ត​ដឹក​អ្នកដំណើរ​ និងសេវាកម្មបញ្ញេីអីវ៉ាន់ដ៏ល្បី​ឈ្មោះនៅប្រទេសកម្ពុជា និងជាម្ចាស់ Sara Resort, Bus Café, ហាងកាហ្វេ Arabitia, Buva Sea Cambodia និង Micro Art ៕