ធនគារឯក​ទេស​វីង របស់​ឧកញ៉ា គិត ម៉េង ឈ្នះ​​ពានរង្វាន់ “សហគ្រាសសង្គមមាននិរន្តភាព”

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

កាល​ថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០១៩ អ្នកឧកញ៉ា គិត ម៉េង ប្រធានស​ភាពាណិជ្ជកម្មកម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួមពិធីប្រគល់ពានរង្វាន់ធុរកិច្ចអាស៊ាន ២០១៩ ដែលបាន​ប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាត អ៊ីមផែក ទីក្រុងបាងកក ព្រះរាជា​ណាចក្រ​ថៃឡង់​ដ៍។ ​ក្នុង​នោះ​ដែរ ធនគារឯកទេសវីង របស់​ឧកញ៉ា គិត ម៉េង បាន​ឈ្នះ​​ពានរង្វាន់ “សហគ្រាសសង្គមមាននិរន្តភាព”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពានរង្វាន់ធុរកិច្ចអាស៊ាន​ ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្នុង​គោល​បំណងប្រគល់ពានរង្វាន់ដល់សហគ្រាសឆ្នើមមកពីបណ្ដាប្រទេសក្នុងអាស៊ាន ដែលបាន​ចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍ និង វិបុលភាពនៃសេដ្ឋកិច្ចអាស៊ាន។

ក្នុងចំណោម​ជ័យលាភីពានរង្វាន់ធុរកិច្ចអាស៊ានក្នុងឆ្នាំ២០១៩ នេះ ធនគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័តនិងសេវា​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅកម្ពុជា បានទទួលពានរង្វាន់ “សហគ្រាសសង្គមមាននិរន្តភាព” ដែល​ពានរង្វាន់​នេះ​ផ្ដោត​លើស​ហគ្រាសឆ្នើមមានភាពច្នៃប្រឌិត និង មានការរួមចំណែក​យ៉ាងសំខាន់ដល់​សហគមន៍ ប្រកប​ដោយនិរន្តភាព៕

ប្រភព៖ សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce