ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៤ កក្កដា ២០២៥នេះ បានជួបជាមួយលោកតា ស៊ុច ដែលបាននិមន្តមកដល់ទឹកដី នៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ ។


យោងតាមហ្វេសប៊ុក សម្តេចធិបតី បានឱ្យដឹងថា សម្តេចព្រះករុណាជួបជាមួយលោកតា ស៊ុច ដែលបាននិមន្តមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងបានសូមស្វាគមន៍យ៉ាងកក់ក្តៅ ខណៈសម្តេច ក៏បានបង្ហាញក្តីសង្ឃឹមថា ព្រះអង្គនឹងជួយដល់ប្រជាជនកម្ពុជា លើវិថីនៃការអប់រំតាមព្រះធម៌នៃមាគាព្រះពុទ្ធសាសនារបស់យើងផងដែរ។
សូមជម្រាបថា លោកតា ស៊ុច បាននិមន្តមកដល់កម្ពុជាកាលពីថ្ងៃទី២ ខែកក្កដា ។ ព្រះតេជគុណតា ស៊ុច គឺជាព្រះសង្ឃមួយអង្គមានស្រុកកំណើតនៅខេត្តបូរីរាំ ព្រះរាជាណាចក្រថៃ បានសម្រេចព្រះទ័យចូលមកកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមិននិមន្តទៅប្រទេសថៃវិញជាដាច់ខាត បន្ទាប់ពីលោកតាបានមានសង្ឃដីកាចុងក្រោយនេះ ក៏ជាពាក្យពិត ដែលធ្វើឱ្យថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនថៃខ្លាចការពិត ខ្លាចសច្ចធម៍ មិនហ៊ានប្រឈមមុខនឹងច្បាប់អន្តរជាតិ។
យ៉ាងណាមិញ ការនិមន្តមកប្រទេសកម្ពុជាពីសំណាក់លោកតា ស៊ុច នាពេលនេះ គឺក្រោយពីមានការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕ អត្ថបទ៖ហ្សាលីន

