ឧកញ៉ា សឿ សុវណ្ណ បង្ហើបប្រាប់ ៣ ជំនាញដែលនៅសាលាពុំបានបង្រៀន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សឿ សុវណ្ណ ដែលជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ  ឃុន  សឿ  គ្រុប បានបង្ហើបប្រាប់ 3 ជំនាញដែលនៅសាលាពុំបានបង្រៀន ដើម្បីចែករំលែក​ជាការត្រិះរិះពិចារណា។ ជំនាញ​ទាំង ៣ ដែល​សាលា​មិនដែល​បង្រៀនមាន៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. ធ្វើជាសហគ្រិន និងធ្វើជំនួញខ្លួនឯង

២. រកលុយ និងគ្រប់គ្រងលុយ

៣. ដោះស្រាយបញ្ហាអោយល្អមកវិញ នៅពេលដែលយើងបរាជ័យជំនួញ

លោកឧកញ៉ាបានសរសេរបន្ថែមថាចូរធ្វើការបណ្តើរ ចាប់ផ្តើមធ្វើជំនួញបណ្តើរ ប្រសិនបើថ្ងៃអនាគតអ្នកចង់ក្លាយជាអ្នកជំនួញ ប៉ុន្តែចូរចាប់ផ្តើមពីតូច ។

គួររំលឹកផងដែរថា លោក ឧកញ៉ា សឿ  សុសុវណ្ណគឺជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះម្នាក់ដោយលោកមានក្រុមហ៊ុនជាច្រើននៅក្នុងដៃដូចជាក្រុមហ៊ុន អចលនទ្រព្យ  ឃុន សឿ  រៀលធី  ដែលរកស៊ីលើគម្រោងឡូតិ៍ និង ផ្ទះល្វែងឃុនសឿគ្រុបខូអិលធីឌី និងក្រុមហ៊ុន សាងសង់ យូនីប៊ីលខនស្ត្រាក់សិក់សិន ម៉ៅការសាងសងគម្រោង អគាររួមទាំងមានមុខជំនួញជាច្រើនទៀតផងដែរ។ ក្រៅពីជំនាញខាងរកស៊ីលោកឧកញ៉ាក៏ជាថ្នាក់ដឹកនាំល្អម្នាក់  ដែលមានជំនាញគ្រប់គ្រងមនុស្សធ្វើឲ្យបុគ្គលិកគោរពស្រលាញ់លោកជាខ្លាំង ។ ទន្ទឹមនោះដែរលោកឧកញ៉ាក៏ធ្លាប់បានជួយដល់សង្គមជាច្រើនទើបនាំឲ្យលោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់ គោរមងារជា ឧកញឧកញ៉ា កាលពីថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២៩២១កន្លងមកនេះ។