ទប់​លែង​ជាប់! លោក​ជំទាវ ​ហ៊ាន​ឲ្យ​ដល់ ៧ ម៉ឺន​ដុល្លារ សង់​ថែម​ស្ពាន​នៅ​កំពង់​ស្ពឺ ២ កន្លែង​ទៀត មិន​ចាំ​បាច់​តែ ៥ ម៉ឺន​​ដុល្លារ​ទេ ឲ្យ​តែ​ហៅ..

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ក្រោយ​ទទួល​ការ​រិះគន់​ថា​តម្លៃ​សាងសង់​ស្ពាន​អាកាស​ថ្មើរ​ជើង​នៅ​ខេត្តកំពង់​ស្ពឺ​មាន​តម្លៃ​ថ្លៃ​ហួស​ប្រមាណ និង​អ្នក​ខ្លះ​ទៀត​លើក​យក​ទៅ​ប្រៀបធៀប​ជាមួយ​ស្ពាន​អាកាស​ថ្មើរ​ជើង​នៅ​ថៃ ដែល​ពុំ​មាន​ប្រភព​ច្បាស់លាស់​ថា​សង់​អស់ ៥ ម៉ឺន​​ដុល្លារ ទី​បំផុត​លោក​ជំទាវ​ឧកញ៉ា សៀង ចាន់​ហេង ជា​នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍ​បាន​ចេញ​មក​ចូលរួម​ផ្តល់​យោបល់​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



លោក​ជំទាវ​បាន​ចូល​ទៅ Comment ឆ្លើយតប​នឹង​ការ​រិះគន់​យ៉ាង​ដូច្នោះ​ថា៖ “យើង​មិន​ចង់​ឈ្នះ​ចង់​ចាញ់​អី​ទេ បើ​ស្ពាន​នៅ​ថៃ​គេ​សាងសង់​ម៉ូត​នោះ​តម្លៃ ៥ ម៉ឺន ដុល្លារ យើង​ឲ្យ​ ៧ ម៉ឺន ដុល្លារ ឲ្យ​ហៅ​ក្រុម​រិះគន់​នោះ​ទៅ​ហៅ​ក្រុមហ៊ុន​នោះ​មក​សាងសង់​ឲ្យ​យើង ដាក់​នៅ​ខេត្ត​កំពង់ស្ពឺ ២ កន្លែង​ទៀត​ផង តែ​ប្រយ័ត្ន តែ​ហៅ​ក្រុមហ៊ុន​ថៃ​មក​កសាង​មិន​បាន​ទេ​នោះ គួរ​តែ​បី​កំផ្លៀង​រាប់​មួយ​ទេ​មើល​ទៅ”។




គួរ​រំឭក​ថា​រឿងរ៉ាវ​នៃ​ស្ពាន​អាកាស​ថ្មើរ​ជើង​មួយ​នេះ ហាក់​កំពុង​ផ្ទុះ​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម ប៉ុន្តែ​អ្វី​ដែល​សោកស្តាយ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​នៅ​តែ​បែងចែក​មិន​ដាច់​ស្រឡះ​រវាង​លុយ​ឧបត្ថម្ភ​របស់​ម្ចាស់​ជំនួយ​និង​លុយ​រដ្ឋ ពោល​គឺ​ស្ពាន​អាកាស​ថ្មើរ​ជើង​នេះ​សោត​ជា​ជំនួយ​ឧបត្ថម្ភ​របស់​លោក​ជំទាវ​ សៀង ចាន់ហេង ហើយ​មិនមែន​ជា​ការ​ចាយវាយ​ថវិកា​រដ្ឋ​ដូច​ប្រភព​មួយ​ចំនួន​លើក​ឡើង​នោះ​ឡើយ៕



ប្រភព៖ KhmerNote