ឧកញ៉ាប្រធានសមាគម CATA បង្ហាញសម្រស់កាច់រាងតាមតំបន់ទេសចរណ៍គួរជាទីទាក់ទាញ

កម្សាន្ត ជុំវិញ​ឧកញ៉ា

ឧកញ៉ា​ ឆាយ​ ស៊ីវលីន ត្រូវ​បាន​គេ​ដឹង​ថា ជា​ស្ត្រី​​ឆ្នើម​មួយ​រូប​មាន​ឈ្មោះ​បោះ​សំឡេង​​ច្រើន​ឆ្នាំ​មក​ហើយ ​​​នៅ​ក្នុង​វិស័យ​ទេសចរ​ណ៍​កម្ពុជា។ ​មាន​​​តួនាទី​​ជា​ប្រធាន​សមាគម​ទី​​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) លោកស្រីបាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ក្លា​ជំរុញ​ឱ្យ​វិស័យ​នេះ​កាន់​តែ​មាន​វឌ្ឍនភាព និង​ការ​​​រីក​លូត​លាស់​ទៅមុខ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះបីមានវ័យរៀងជ្រេបន្តិចទៅហើយ តែសម្រស់ដ៏ផូរផង់របស់លោកស្រីបានឲ្យធ្វើនារីគ្រប់គ្នាកោតសរសើរថា ពូកែថែរក្សាសម្រស់ឲ្យនៅក្មេងជាងវ័យទៅទៀត។ ខណៈដែលលោកស្រីកំព​ុងមមាញឹកគ្រប់គ្រងមុខជំនួញលើសណ្ឋាគារ​លំដាប់​ផ្កាយ​៤ ដែល​មាន​ឈ្មោះ​ថា Kingdom Angkor នៅក្រុងសៀមរាប។

ថ្មីៗ ឧកញ៉ា ឆាយ ស៊ីវលីន បានដឹកនាំគណៈប្រតិភូសមាគម​ទី​​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ទៅទស្សនកិច្ចកម្សាន្តសម្រាកលំហែកាយនៅតំបន់សក្ដានុពលលើវិស័យទេសចរណ៍នៅក្នុងតំបន់ឧទ្យានជាតិរាម ខេត្តព្រះសីហនុ ដែលមានភាពទាក់ទាញថ្មីៗ ដូចជា កោះថ្មី កោះរាជបុត្រ ឬកោះសំពោច ឆ្នេរមាស ឆ្នេរប្រាក់ ព្រែកលីវយី ព្រៃកោងកាង សណ្ឋាគារ បាងហ្កាឡូ ការដើរទស្សនាតាមក្នុងព្រៃជាដើម ប៉ុន្តែសុទ្ធតែធានាបាននូវការអភិរក្សធនធានធម្មជាតិនិងបរិស្ថានយ៉ាងខ្ជាប់ខ្ជួន។

យ៉ាងណា តាមរយៈទំព័រហ្វេសបុកលោកស្រី បានបង្ហោះរូបភាពអមជាមួយទេសភាពទេសចណ៍ដ៏ល្អដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជាផងដែរ៕