សេដ្ឋី ដួង ឆាយ ដឹងពីប្រវត្តិកម្សត់របស់ លីម តិចម៉េង និងឧបត្ថម្ភ ១០០០ដុល្លារ

ជុំវិញ​ឧកញ៉ា

លោក ដួង ឆាយ អគ្គនាយកក្រុមហ៊ុន Downtown Development​ បានប្រកាស​ឧបត្ថម្ភ​ថវិកា​ចំនួន ១០០០ ដុល្លារ ដល់​​​ម្ចាស់​ពាន Cambodian Idol លីម តិចម៉េង ព្រោះ​លោក​ស្គាល់​ផ្ទះ និង​គ្រួសារ​របស់​យុវជន​រូប​នេះ​ច្បាស់ ដែល​មាន​ជីវ​ប្រវត្តិ​កម្សត់​​​​​ ខិត​ខំ​តស៊ូ​ពី​ក្មេង​គង្វាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់​បុរី ដោនថោន ផ្លូវ​២០០៤​រូប​នេះ ​​បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម កាល​ពី​យប់​មិញ​ថា លោក​នឹង​ឧបត្ថម្ភ​ថវិកា ១០០០​ដុល្លារ​ ជូនដល់ លីម តិចម៉េង ដែល​ជាអ្នក បុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមាន​ជីវប្រវត្តិ​កំសត់​ជាក្មេង​គង្វាល និងមានការតស៊ូ។ លើសពីនេះ លោក​ក៏​ស្គាល់ផ្ទះ និងគ្រួសារ​របស់​តិចម៉េង ដោយសារលោក​ធ្លាប់ជាអនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំបុសខ្នុរ។

សូមបញ្ជាក់ថា ​​ការ​ប្រកួត​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភពលោក​វគ្គ​ផ្តាច់​ព្រ័ត្រ​ កាល​ពី​​យប់​​មិញ​នេះ ​បេក្ខជន លីម តិចម៉េង ដែល​មក​ពី​ខេត្ត​កំពង់ចាម ​​​បាន​ទទួល​បាន​ជ័យ​លាភី ក្លាយ​ជា​ម្ចាស់​ពាន​ Cambodian Idol រដូវ​កាល​ទី​៤ ​​បន្ទាប់ពី​បង្ហាញ​សមត្ថភាព​​​ដ៏​អស្ចារ្យ ទាំង​សម្លេង និង​អាកប្បកិរិយា​​ ធ្វើ​ឱ្យ​គណៈកម្មការ​ទាំង​៤ អ្នក​ទស្សនា​ផ្ទាល់ និង​អ្នក​ទស្សនា​តាម​ការ​​ផ្សាយ​ផ្ទាល់ ​​ពេញ​ចិត្ត​ អាណិត​ស្រឡាញ់​ និង​បាន​បោះឆ្នោត​ជូន​​យ៉ាង​ច្រើន​ ​​​ដោយ​គិត​ថា បេក្ខជន​រូប​នេះ​ ពិតជា​ស័ក្តិសម​នឹង​ពាក្យ​ថា “Idol”៕