ស្តេចក្រាញ់កសិកម្មស្រុកខ្មែរ ម៉ុង ឫទ្ធី ផ្តាំកូនទើបទទួលងារឧកញ៉ា សូមប្រកាន់ភ្ជាប់តែអំពើល្អ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភាជាតិ បានណែនាំផ្តាំប្រាប់កូនប្រុសទាំង ២នាក់ដែលទើបទទួលបានគោរមងារឧកញ៉ា តាមសេចក្តីស្នើសុំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ សូមឱ្យធ្វើតែអំពើល្អជាប្រយោជន៍ជួយសង្គម និងចូលរួមអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជាមួយរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាដែលស្គាល់ទូទៅថាជាស្តេចក្រាញ់ខាងវិស័យកសិកម្មល្បីល្បាញទាំងក្នុងស្រុក និងក្រៅប្រទេស ហើយក៏ជាសេដ្ឋជន ឥស្សរៈជនមួយរូបតែងតែចូលរួមក្នុងកិច្ចការមនុស្សធម៌និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមរូបនេះ បានផ្តល់ដំបូន្មានដល់កូនប្រុសទាំងពីរនាក់​ ដែលទេីបទទួលបានគោរមងារជាឧកញ៉ា​ ក្នុងពិធីអាហារសាមគ្គី កាលពីថ្ងៃទី២ ខែកញ្ញា យ៉ាងដូច្នេះថា៖ “សូមឲ្យធ្វេីតែអំពេីល្អ​ ចូលរួមសកម្មភាពមនុស្សធម៌​ កសាង​ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចំរេីនរុងរឿងឡេីងបន្ថែមទៀត​ ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត​របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដែលមានសុខសន្តិភាពពេញលេញ​ មានការអភិវឌ្ឍន៍រីកចំរេីនគ្រប់ទីកន្លែងទូទាំងប្រទេស​”។

ការថ្លែងបញ្ជាក់ប្រាប់កូនៗយ៉ាងដូច្នេះ របស់អ្នកឧកញ៉ាក៏ប្រហែលជាអាចទំនងមិនចង់ឱ្យកូនៗដែលកាន់គោរមងារដ៏ខ្ពង់ខ្ពស់មួយនេះប្រព្រឹទ្ធអំពើមិនគប្បីណាមួយប៉ះពាល់ដល់កិត្តិយសគ្រួសារ ពិសេសនោះ មុខមាត់កេរ្តិ៍ឈ្មោះប្រទេសជាតិតែម្តង។

កូនប្រុសទាំង ២នាក់ ស្ថិតក្នុងចំណោមកូនប្រុសស្រី ៥នាក់ដែលទើបទទួលងារឧកញ៉ានៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ រួមមាន៖ លោក ម៉ុង ចាន់ថន ជាកូនទី៣ និងលោក ម៉ុង ចាន់ថុល កូនទី៤ តាមព្រះរាជក្រឹត្យ លេខនស/រកត/០៨២២/១០៥៩ ចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ។

បន្ថែមពីលើការបញ្ជាក់ប្រាប់កូនៗ ក្នុងនាមជាឪពុកដែលធ្លាប់បានដើរត្រួសត្រាយផ្លូវទុកឱ្យកូនចៅជំនាន់ក្រោយនេះ ខណៈអ្នកឧកញ៉ា ម៉ុងឫទ្ធី ជាអ្នកមានមុខមាត់ និងមិត្តមានល្បាញល្បីក្នុងពិភពជំនួញ និងកិច្ចការមនុស្សធម៌ ដូច្នេះអ្នកឧកញ៉ាចង់ឱ្យកូនៗស្ថិតនៅតាមគន្លងធម៌ ចរន្តទំនោរសង្គមនិងសេដ្ឋកិច្ចកម្ពុជា ចូលរួមអភិវឌ្ឍន៍ប្រទេស៕