ឧកញ៉ា ហាស្សាន់ ទទួលមេដាយ និងគោរមងារ​ “ដាតុ”​ ពីសម្តេច​ហាជ្ជី​ ប្រទេសម៉ាឡេស៊ី

ជុំវិញ​ឧកញ៉ា

ឧកញ៉ា អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្មពិសេស​ បានទទួលមេដាយ និង​ គោរមងារ​ “ដាតុ”​ ពីសម្តេច​ហាជ្ជី​ Abdul Taib Mahmud ប្រធានរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០២២​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា​ សម្តេចប្រធានរដ្ឋសហព័ន្ធសារ៉ាវ៉ាក់​ ប្រទេសម៉ាឡេស៊ី បានផ្តល់ជូននូវមេដាយ​ ថ្នាក់ Panglima Gemilang Bintang Kenyalang​ និង​ គោរមងារ​ “ដាតុ” នៃរដ្ឋសារ៉ាវ៉ាក់​ ដល់ឯកឧត្តម ឧកញ៉ាទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់​ តាំងពី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ មកម៉្លេះ។ ដោយសារបញ្ហាកូវីដ​ ១៩ ទេីបទេសរដ្ឋមន្ត្រីខកខានមិនបានទៅទទួលរហូតដល់ពេលនេះ។

កំឡុងពេលស្នាក់នៅប្រទេសម៉ាឡេស៊ី ឧកញ៉ាទេសរដ្ឋមន្ដ្រី នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃបណ្តាស្ថាប័ន អង្គការមនុស្សធម៌នានា ជាពិសេសផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ​ ១៩​ ការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា និង ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។​

តាមការគ្រោងទុក ទេសរដ្ឋមន្ត្រី​ នឹងវិលនិវត្តមកដល់កម្ពុជាវិញនៅថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២២​៕