ឧកញ៉ា សួរ វីរៈ ប្រកាសជ្រើសរើសបុគ្គលិក ប្រាក់ខែចាប់ពី ១០០០ដុល្លារឡើង

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ​​បាន​ប្រកាស​ជ្រើសរើស​បុគ្គលិក​​​លើ​ផ្នែក​ចំនួន​៣ ​​ដែល​ប្រាក់ខែ​​​​ចាប់ពី ១០០០​ដុល្លារ​ឡើង រហូត​អាច​ដល់​ជាង ២០០០ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​រយៈទំព័រហ្វេសប៊ុកផ្លូវការ​​របស់​​លោកឧកញ៉ា ​​នៅ​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ឱ្យ​ដឹង​ថា ​​ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស របស់​លោក​ត្រូវ​ការ​ជ្រើសរើស​បុគ្គលិក​ជាន់ខ្ពស់​ចំនួន​ ៣​មុខ​តំណែង ក្នុង​នោះ​មាន​ដូចជា ប្រធាន​គ្រប់គ្រង​ផ្នែកលក់ និង​ផ្សព្វផ្សាយ ​អាច​​ទទួល​បាន​ប្រាក់ខែ ១០០០ដុល្លារ​ឡើង, ប្រធាន​ផ្នែក​គ្រប់គ្រង​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ ប្រាក់ខែ​​អាច​បាន ១៥០០ដុល្លារ​ឡើង និង​ប្រធាន​ប្រតិបត្តិការ (Chief Operation Manager) ​​អាច​ទទួល​បាន​ប្រាក់ខែ ២០០០​ដុល្លារ​ឡើង។

សម្រាប់​ប្រិយមិត្ត​​​​អ្នកអាន​ដែល​ចាប់អារម្មណ៍​លើ​ការងារ​​​ខាង​លើ ​​អាច​ផ្ញើ CV ​​របស់​លោកអ្នក ទៅ​កាន់​ Email : [email protected] ឬ​អាចទំនាក់ទំនង​តាម​​លេខទូរស័ព្ទ៖ 096 75 88 185 ៕