ឧកញ៉ា ស្រី ចាន់ថន រៀបចំព្រឹត្តិការណ៍ប្រណាំងទូក ៥០ទូក នៅស្កាយលែន 7NG

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក​ក្រុមហ៊ុន Jes’t Group & 7NG បាន​រៀបចំ​ឱ្យ​មាន​ការ​ប្រណាំង​ទូក រយៈពេល​៣​ថ្ងៃ ​គឺ​​នៅ​ថ្ងៃទី០៧ ដល់​ថ្ងៃទី​០៩ ខែ​វិច្ឆិកា ឆ្នាំ២០២២ នៅលើទឹកដីស្កាយលែន ៧អ៉ិនជី (7NG) ​​របស់​លោក​ផ្ទាល់​​តែ​ម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ​​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម ​​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​​យ៉ាង​ដូច្នេះ​ថា៖ “ខ្ញុំបាទ​បាន​ចុះមកពិនិត្យលើទីតាំង សម្រាប់តៀមរៀបចំព្រឹត្តិការណ៍​ដ៏អស្ចារ្យរយៈពេល៣ថ្ងៃ ជាមួយព្រះរាជពិធី​បុណ្យ​អុំទូក នៅលើទឹកដីស្កាយលែន៧អ៉ិនជី (ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ០៧.០៨.០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ ដូចនេះ សូមប្អូនកុំភ្លេចត្រៀមខ្លួនចូលរួមជាមួយព្រឹត្តិកាណ៍ដ៏អស្ចារ្យនេះ ដើម្បីទទួលបាន​ភាព​សប្បាយៗ ទាំងអស់គ្នាណា! ទូកចំនួន ៥០ទូក DJ ល្បីៗ និងតារាចំរៀងល្បីៗ នរណាហ្វេនៗខ្លះ”។

ព្រឹត្តិការណ៍ពិសេស​នៅសួនកំសាន្តស្កាយលែន Jet’s Garden Park & 7NG​ នេះ​ រួមមាន​កម្មវិធី​ប្រណាំង​ទូកង ទូក​ខ្នាតតូច ទូក​ខ្នាតធំអន្តរជាតិ ការប្រគុំតន្រ្តី រាំលេងកំសាន្ត មានការបាញ់ពពុះសាប៊ូ និង​ល្បែងកំសាន្តជាច្រើនទៀត។ ស្កាយលែន Jet’s Garden Park & 7NG​ មាន​ទីតាំង​នៅ​ភូមិវិហារ​សួគ៌​ជើង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ១៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕