ឧកញ៉ា អ៊ុច សម្បត្តិ ទទួលបានពានរង្វាន់លំដាប់ពិភពលោកឆ្នាំ២០២២ នៅប្រទេសម៉ាឡេស៊ី

ជុំវិញ​ឧកញ៉ា

ឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុន គ្រួសារកក់ក្តៅ (Krousar Korkdao Co.,Ltd) ​​​ទទួល​បាន​ពាន​រង្វាន់​លំដាប់ពិភពលោក 2022 World Class Excellence Awardee “Top Business Award” ពី​ប្រទេស​ម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក​ឧកញ៉ា អ៊ុច សម្បត្តិ និងភរិយា

តាមរយៈ​​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​​របស់​លោក​ឧកញ៉ា អ៊ុច សម្បត្តិ ​​​​បាន​បញ្ជាក់​ឱ្យ​ដឹង​ កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា៖ “ត្រៀមខ្លួន ដើម្បីអបអរសាទរ លោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុនគ្រួសារកក់ក្តៅ​ទទួលពាន​រង្វាន់ World Class Exclusive Award សូមអបអរសាទរចំពោះការទទួលបាន “TOP BRANDS AWARDS 2022” កម្មវិធីពានរង្វាន់លំដាប់ពិភពលោកដ៏អស្ចារ្យនេះ ប្រព្រឹត្តនៅទីក្រុងគូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី​២២-២៤ ខែតុលា ឆ្នាំ២០២២”។

ពាន​រង្វាន់​លំដាប់ពិភពលោក “Top Business Award” ត្រូវបានវាយ​តម្លៃ​ដោយ​ 2022 World-Class Excellence Awards (WCEA) និង Global Excellence Awards (GEA) ​​ដែល​គេ​ទទួល​ស្គាល់​ថា​ជា បុគ្គល ផលិតផល ឬក្រុមហ៊ុន​ដែល​​​អស្ចារ្យ និង​លេចធ្លោរ​ប្រចាំឆ្នាំ២០២២។ រីឯ​កម្មវិធី​ប្រគល់​ពាន​រង្វាន់​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​ពិភពលោក នៃ​ទីក្រុង​គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នា​ថ្ងៃទី ២៣ ខែ​តុលា ឆ្នាំ២០២២។

សូមជម្រាបជូន​ថា ក្រុមហ៊ុន គ្រួសារកក់ក្ដៅ គឺជាក្រុមហ៊ុនផលិតចែកចាយគ្រឿងសម្អាង និងលក់ផលិតផល​ថែរក្សាសម្រស់តាមអនឡាញដ៏ធំមួយប្រចាំកម្ពុជា។ ក្រុមហ៊ុននេះ បង្កើត​ឡើង កាល​ខែ​មិថុនា ឆ្នាំ២០១៥ ដោយ​ឧកញ៉ា អ៊ុច សម្បត្តិ និង​ភរិយា​លោក​ជំទាវ ហ៊ឹម សុភ័ក្រ ហើយ​រហូត​ដល់​បច្ចុប្បន្ន​មានបណ្ដាញចែក​ចាយ​​រាប់ម៉ឺននាក់​ទូទាំង​ប្រទេស​ ខណៈ​ដែល​ឆ្នាំ២០២២​នេះ ក្រុមហ៊ុន​កំពុង​ពង្រីក​វិសាលភាព​បន្ថែម​ទៅ​ក្រៅ​ប្រទេស នៅ​ប្រទេសថៃ។ សម្រាប់​ផលិតផល​របស់ក្រុមហ៊ុន គ្រឿងសម្អាងគ្រួសារកក់ក្ដៅ គឺ​ផ្តោតសំខាន់​លើ ការថែ​រក្សា​សម្រស់មួយតួខ្លួន​របស់ស្រី្ត​តែម្តង៕