ឧកញ៉ា ហេង ឡុង អ្នកជំនួញរះពីខេត្តកំពង់ចាមដ៏លេចធ្លោក្នុងវិស័យកសិកម្ម

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ឧកញ៉ា ហេង ឡុង ជាពាណិជ្ជកររកស៊ីក្នុងវិស័យឧស្សាហកម្មកៅស៊ូក្រែប ដែលមាន ផ្ទៃដីកៅស៊ូសរុប ៧៣១៣,៦៧ ហិកតា និងវិស័យកសិកម្មដំណាំចេកអំបូងលឿង ធ្វើការនាំចេញទៅក្រៅប្រទេស ដ៏សកម្ម និងរឹងមាំបំផុតនៅទឹកដីខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ហេង ឡុង ប្រធានអគ្គនាយកក្រុមហ៊ុន ឡេង ស្រេង អ៊ីនធើណេស៊ីនណល ចម្ការកៅស៊ូបឹងកេត ដែលបានបោះទុនវិនិយោគប្រមាណ ៨លានដុល្លារលើដំណាំចេកប្រមាណ ៥០០ហិចតា នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្រុមហ៊ុន ឡុងស្រេង ជាក្រុមហ៊ុនកៅស៊ូក្រែបលេចធ្លោមួយនៅកម្ពុជាលើការងារគ្រប់គ្រងអាជីវកម្មជ័រកៅស៊ូក្រែប និងដាំដំណាំចេកអំបូងលឿង។

ក្រុមហ៊ុន ឡុងស្រេង អន្តរជាតិ ជាធ្លាប់បាននាំចេញកៅស៊ូក្រែបទៅកាន់ទីផ្សាពិភពលោក ចាប់ពី ២០០០០ ទៅ ៣០០០០ តោន ក្នុងមួយឆ្នាំ នឹងអាចបង់ចំណូលថវិកាជាតិក្នុង មួយឆ្នាំពី ៥ ទៅ ៦លានដុល្លារ។

ក្រុមហ៊ុន ឡុងស្រេង អន្តរជាតិ ត្រូវការដៃគូ វិនិយោគបន្ថែមទៀត ក្នុង ការ ជំរុញនិង ពង្រឹកវិស័យកៅស៊ូ និងដំណាំ កសិ_ ឧស្សាហកម្មផ្សេងៗ ទៀត ដើម្បីធ្វើឱ្យកម្ពុជាទៅជាព្រះរាជាណាចក្រកសិកម្ម និងទេសចរណ៏ទៅថ្ងៃអនាគត៕