អ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូបពីសមាគមឧកញ៉ាកម្ពុជាចូលរួមកម្មវិធីបិទសន្និបាតជាតិខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ។ ក្នុងកម្មវិធីបិទសន្និបាទនោះដែរ ក៏មានវត្តមាន អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវឧកញ៉ា ដែលជាសមាជិក សមគមឧកញ៉ាកម្ពុជា ជាច្រើនរូប ដែលជាសប្បុរសជន ធ្លាប់បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមក្នុងយុទ្ធនាការសប្បុរសធម៌ជួយរដ្ឋាភិបាលក្នុងសកម្មភាពមីននៅកម្ពុជានេះ ចូលរួមផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោមចលនាជាតិរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រជាជនគ្រប់ទិសទីបានគាំទ្រ និងចូលរួមយ៉ាងផុសផុលបរិច្ចាគវិភាគទានផ្ទាល់ខ្លួន គាំទ្រដល់យុទ្ធនាការនេះ។ បើគិតត្រឹមខែកក្កដា ឆ្នាំ២០២២ យុទ្ធនាការកៀរគងថវិកាសប្បុរសធម៌ ចូលរួមបោសសម្អាតមីននៅកម្ពុជានេះ រាជរដ្ឋាភិបាលទទួលបានថវិកាសរុបប្រមាណជាង ១៧លានដុល្លារអាមេរិក។

ក្នុងនោះ មានអ្នកឧកញ៉ា ឧកញ៉ា និងលោកជំទាវឧកញ៉ា សរុបចំនួន ៥៧រូប ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ប្រមូលថវិកាក្នុងយុទ្ធនាការសប្បុរធម៌បានទឹកប្រាក់​ចំនួន ១,៧៤២,៩១០ ដុល្លារ​អាមេរិក ជូនដល់​រាជរដ្ឋាភិបាល សម្រាប់​ការ​គាំទ្រ​ដល់​ដំណើរការ​នៃ​សកម្មភាព​បោស​សំអាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ផ្សេង​ទៀត នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាជាង ២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីននៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ។  

បើយោងតាម ទេសរដ្ឋមន្ត្រី លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ក្នុងកម្មវិធីបិទសន្និបាតជាតិខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ បានលើកឡើងថា ផ្ទៃដីប្រមាណ ២,៥៣១ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច និងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩លាននាក់ ប្រើប្រាស់ និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្មជាដើម ជាពិសេសបានប្រែក្លាយ ដីមីន ទៅជាដីមាស។

លោកទេសរដ្ឋមន្ត្រី បន្តថា រយៈពេល ៣០ឆ្នាំនេះ ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ កម្ពុជា ក្នុងបេសកកម្មសកម្មភាពមីនរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា៕

74 Shares