បុគ្គលិកស្ថានីយទូរទស្សន៍អ្នកឧកញ៉ា ២រូបទទួលការតែងតាំងជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល

ជុំវិញ​ឧកញ៉ា

នៅចុងឆ្នាំ២០២២នេះ រាសីអ្នកសារព័ត៌មាននៅកម្ពុជាមួយចំនួនហាក់ឡើងខ្ពស់ត្រដែត។ ការដែលឡើងខ្ពស់ដោយសារទទួលដំណែងខ្ពស់ៗក្នុងជួរាជរដ្ខាភិបាល ដែលជិតផុតអាណត្តិនីតិកាលទី៦របស់ខ្លួន នៅឆ្នាំ២០២៣ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកសារព័ត៌មានជើងចាស់ និងអ្នកកាសែតវ័យក្មេងកម្ពុជាចំនួន ៥រូប ត្រូវបានតែងតាំងផ្តល់ឋានៈរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្តជាដើម។ ក្នុងនោះលោក ប៉ែន បូណា អ្នកកាសែតវិជ្ជាជីវៈចាស់វស្សា ជានិពន្ធនាយកផ្នែកព័ត៌មានទូរទស្សន៍ PNN របស់អ្នកឧកញ៉ាលី យ៉ុងផាត់ លើយក៏ជាប្រធានក្លឹបអ្នកកាសែតកម្ពុជា ទទួលការតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។ 

លោក ប៉ែន បូណា

ក្រោយទទួលដំណែងបានប៉ុន្មានថ្ងៃលោក ប៉ែន បូណា សម្រេចលាលែងពីតំណែងប្រធានក្លឹបអ្នកកាសែតកម្ពុជា ដោយដាក់លោក ពុយ គា ជំនួសវិញ ខណៈលោក ខៀវ កូឡា ឡើងអគ្គលេខាធិការជំនួសដំណែងលោក ពុយ គា។

អតីតនិពន្ធនាយករងវិទ្យុបារាំងអន្តរជាតិជាខេមរភាសាម្នាក់ផងដែរ គឺកញ្ញា អ៊ឹម រចនា តែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលក្រោយការតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី បានប៉ុន្មានថ្ងៃ កញ្ញា រចនា ត្រូវបានរដ្ឋមន្ត្រីកសិកម្មថ្មី តែងតាំងជាសមាជិកជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី ទទួលបន្ទុកផ្នែកព័ត៌មាន។

កញ្ញា អ៊ឹម រចនា

ជាមួយគ្នានេះ ស្ថានីយ៍ទូរទស្សន៍ CNC របស់អ្នកឧកញ៉ា គិត ម៉េង ចំនួន ២រូប គឺលោកស្រី ងន់ស្រាំង ណារិទ្ធ ដែលជាពិធីការរិនី ក៏ត្រូវបានតែងតែជាអនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ហើយលោកស្រី សូ ស្រីពៅ អ្នកសារព័ត៌មាននិងជាពិធីការិនី ត្រូវបានតែងតាំង ជាអនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

លោកស្រី ងន់ស្រាំង ណារិទ្ធ
លោកស្រី សូ ស្រីពៅ

ដោយឡែក នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចតែងតាំងលោក ម៉ែន អេង ហៅ អេង រិទ្ធី ជាអភិបាលរងខេត្តស្វាយរៀង ដែលមានឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤។ លោក អេង រិទ្ធី អតីតសិល្បករ និងជាឧត្តមសេនីយ៍ត្រីនៃកងយោធពលខេមរៈភូមិន្ទក្រសួងការពារជាតិ។ បន្ថែមទៀតនោះ លោកក៏ជាថ្នាក់ដឹកនាំមួយរូប ជាផលិតករ ពិធីករនៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន របស់លោកស្រី ហ៊ុន ម៉ាណា ផងដែរ។

មុនទទួលបានដំណែងអភិបាលរងខេត្តស្វាយរៀង លោក អេង រិទ្ធី ក៏មានត្រូវ​បាន​តម្លើង​ឋានន្តរសក្ដិ​ស្មើ​អនុរដ្ឋលេខាធិការ គណៈ​កម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ឡាយ​ព្រះ​ហត្ថលេខា​ដោយ​ព្រះមហាក្សត្រ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨៕

លោក អេង រិទ្ធី