ឧកញ៉ា ធា គ្រេកអេង ទទួលបានគ្រឿងឥស្សរិយយស «ជាតូបការ»

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ធា គ្រេកអេង អគ្គនាយិកាក្រុមហ៊ុន តាយ ធា កសិកម្ម ឯ.ក (Tay Thea Kasekam Co., Ltd) ត្រូវបាន​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញ​ព្រះរាជក្រឹត្យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» កាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវឧកញ៉ា ធា គ្រេកអេង ជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា។ ជានិច្ចកាល លោកជំទាវឧកញ៉ា តែងចូលរួមបរិច្ចាគនូវថវិកា និងធនធានផ្ទាល់ខ្លួន ជួយគាំទ្រដល់សកម្មភាព​រាជរដ្ឋាភិបាល និងការងារសប្បុរសធម៌ផ្សេងៗ។

សូមជម្រាបថា មេដាយជាតូបការ ជាគ្រឿងឥស្សរិយយសប្រភេទមាតុប្រទេស លំដាប់ខ្ពស់ជាងគេបំផុតនៅកម្ពុជា សម្រាប់បំពាក់ជូនចំពោះវរជនដែលមានគុណដ៏ឧត្តុងឧត្តមក្នុងការបម្រើមាតុប្រទេស ហើយត្រូវបានប្រទាន​ដោយ​ព្រះមហាក្សត្រ៕