ជួយស៊ែរបន្តផង លោកជំទាវឧកញ៉ា តាំង ហ្គិចលៀង បង្កើតមូលនិធិជួយកុមារអូទីស្សឹម នៅកម្ពុជា

ជុំវិញ​ឧកញ៉ា


លោកជំទាវឧកញ៉ា តាំង ហ្គិចលៀង អគ្គនាយិកាក្រុមហ៊ុនឌីហ្វើនីឈើ បានបង្កើតមូលនិធិមួយក្នុងគោលបំណងដើម្បីជួយកុមារអូទីស្សឹមនៅកម្ពុជា ដោយអំនាវនាវបងប្អូនទាំងអស់គ្រាន់តែបរិច្ចាគ១ដុល្លារប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថវិកាដែលប្រមូលបានពីសប្បុរសជននឹងយកទៅសាងសង់សាលារៀនបន្ថែមឱ្យក្មេងៗអូទីស្សឹមបានចូលរៀន ពីព្រោះថាការដែលក្មេងអូទីស្សឹមម្នាក់បានចូលរៀនស្មើនឹងជួយគ្រួសារបានមួយ ពីព្រោះថាឪពុកម្ដាយរបស់ពួកគេត្រូវការធ្វើការប្រកបមុខរបរចិញ្ចឹមជីវិតហើយបើសិនជាពួកគាត់មិនមានអ្នកមើលថែកូនដែលមានជំងឺអូទីស្សឹមនោះទេពួកគាត់ក៏មិនអាចចេញទៅប្រកបរបររកស៊ីបានដែរ ។


នៅថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២២នេះដែរ លោកជំទាវក៏បានបង្កើតកម្មវិធីមួយ នៅផ្សារទំនើបជីបម៉ុង២៧១ ដោយមានវាគ្មិនកិត្តិយសជាច្រើនចូលរួមក្នុងការចែករំលែកបទពិសោធន៍ចិញ្ចឹមកូនតាំងពីតូចដល់ធំ ដល់មាតាបិតាដែលអញ្ជើញចូលរួមក្នុងកម្មវិធីនោះ និងជាប្រកាសពីការបង្កើតមូលនិធិ១ដុល្លារដើម្បីកុមារអូទីស្សឹមផងដែរ ។


កម្មវិធីនេះដែរក៏ជាការ ចូលរួមចំណែកអោយសង្គមស្គាល់ពីក្មេងអូទីស្សឹម រួមគ្នា លើកទឹកចិត្តក្មេងអីទីស្សឹម និងគ្រួសារក្មេងអូទីស្សឹម ផ្តល់ឱកាសអោយប្រជាពលរដ្ធខ្មែរស្គាល់ អូទីស្សឹមកាន់តែច្បាស់ នឹងគ្មានការរើសអើង ។ សំរាប់កម្មវិធីនេះ រាល់ចំណូលដែលបានពីការតាំងបង្ហាញ លោកជំទាវដាក់ចូលជាសប្បុរសជនចូលរួមការបរិចាកសាងសង់សាលា ទាំងស្រុង បំផុសចលនា ខ្មែរស្រលាញ់ខ្មែរ នឹងខ្មែរជួយខ្មែរ ឲ្យកាន់ផុសផុល នឹងមានជាប់រហូត ។


អ្វីដែលពិសេសនៅថ្ងៃអាទិត្យ ទី១៨ ធ្នូ ២០២២ នេះនឹងមានវាគ្មិនពិសេសៗ ជាច្រើនក្នុងនោះក៏មានការនិមន្តចូលរួមពីព្រះគ្រូ គូ សុភាព អ្នកនាងចន ច័ន្ទលក្ខិណា កញ្ញា ជា ស្រីនា លោកស្រីជូលី ហៀង លោកចាន់ សារិន និងលោកជំទាវ ឧកញ៉ា តាំងហ្គិចលៀងផងដែរ ។ សូមអញ្ជើញបងប្អូនមាតាបិតា អាណាព្យាបាលចូលរួមឱ្យបានច្រើនកុះករនៅផ្សារទំនើបជីបម៉ុង ២៧១ ។

គួរបញ្ជាក់ថាកម្មវិធីនេះដែរក៏មានការចូលរួមសហការធំ ដោយ D’furniture សាលារៀន អប់រំពិសេសក្រុងតាខ្មៅ HHC, Miss Aura ,សមាគមសិល្បៈករខ្មែរ , ផ្សារជីបម៉ុង 271 សប្បុរសជន រួមទាំងតារាងល្បីៗ និង បុគ្គលសំខាន់ៗជាច្រើននាក់ទៀត ៕