ជីប ម៉ុង លែន និងជីប ម៉ុង​ រីថែល រៀបចំកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោង ផាកលែន 50M ទីIII និងផ្សារទំនើប ជីប ម៉ុង 50M

ជុំវិញ​ឧកញ៉ា

កាលពី​ព្រឹក​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន ជីប ម៉ុង លែន​ និង ក្រុមហ៊ុន ជីប ម៉ុង រីថែល បានរួមគ្នាប្រារព្ធកម្មវិធី​​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ គម្រោង ផាកលែន 50M ទី III និង​ផ្សារទំនើប ជីប ម៉ុង 50M ដែល​មាន​ទីតាំង​ស្ថិតនៅលើផ្លូវព្រៃសចំងាយត្រឹមតែ​១០​នាទីពីច្រមុះជ្រូកស្ទឹងមានជ័យ បត់ស្តាំតាមស្តុបផ្សារ ចំការដូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី​​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់រួមគ្នានេះ ធ្វើឡើង​ដើម្បី​ប្រកាសពី ការមកដល់និងដំណើរការសាងសង់ផ្សារទំនើប ធំជាងគេក្នុងតំបន់ ជីប ម៉ុង 50M ម៉ល ក៏ដូចជាត្រៀមប្រកាស​កម្មវិធី​បើក​លក់ជាផ្លូវការ​គម្រោងថ្មីផាកលែន 50M ទី III ​ នៅដើមឆ្នាំ២០២៣​ ខាងមុខនេះ ផងដែរ​ ។​

គម្រោង ផាកលែន 50M ទី III នេះនឹងនាំមកជូន​នូវ ទីតាំង​ថ្មី ប្រភេទ​ផ្ទះ​ថ្មី និង​ ​មុខងារប្រើប្រាស់កាន់តែសម្បូរបែប  ដែលនឹងធ្វើឱ្យ​​អតិថិជន ទទួលបាននូវបទពិសោធន៍រស់នៅថ្មី ដ៏ពេញលេញ តាមរយៈ

1.  សួនឧទ្យាន 50Mដ៏វែងសន្ឋឹង មានធម្មជាតិបៃតងស្រងាត់ ខ្យល់អាកាសបរិសុទ្ឋដ៏ស្រស់ស្រាយ ពេញ ៣៦៥ ថ្ងៃ ត្រៀមស្វាគមន៍អតិថិជនជាស្រេច  ក្រោយបញ្ចប់ការសាងសង់រួចរាល់ ១០០% ហើយ ។​

2. ក្លឹបហោស៍ 50M ទំនើប ដែលមានបំរើជូននូវមុខងារសម្បូរបែបប មានបំពាក់ឧបករណ៏កីឡាទំនើបៗ អាងហែលទឹកដ៏ស្រស់ស្រាយ និងកន្លែងធ្វើការរួមដ៏មានផាសុកភាព គ្រោងនឹងដាក់ដំណើរការរបម្រើជូនអតិថិជន ក្នុងពេលឆាប់ៗនេះ​។

3. ផ្សារទំនើប ជីប ម៉ុង 50M ដែលនឹងត្រូវបានសាងសង់ដោយ​មាន​កម្ពស់ ២ ជាន់ លើ​ផ្ទៃដី​សរុប​ចំនួន ១៥០០០ ម៉ែត្រការ៉េ ជាផ្សារទំនើបដ៏ធំជាងគេក្នុងតំបន់ចំការដូង​ ផ្តល់ជូននូវភាពងាយស្រួល និង ស៊ីវីល័យក្នុងការរស់នៅ តាមរយះមុខងារកម្សាន្តរួមមាន៖ ​​រោង​ភាពយន្ត ផ្សារទំនើប ហាងលក់ទំនិញ កន្លែង​ញ៉ាំអាហារនិង​ភេសជ្ជៈ​ឆ្ងាញ់ៗ និង​ហាង​សម្លៀកបំពាក់ ​ដែលនឹងមានម៉ាកយីហោល្បីៗ ជាច្រើនទៀត​។

ជាមួយ​នឹង​មហាវិថី ឈុន គង់ ដ៏​ថ្មី​សន្លាង ១ ខ្សែ មាន​ចម្ងាយ ៥ គីឡូម៉ែត និងទទឹង ៥០ ម៉ែត ផ្សារភ្ជាប់​តំបន់​ចម្ការដូង ទៅកាន់ផ្លូវជាតិលេខ២​ កាត់តាមផ្លូវ ៦០ ម៉ែត្រ ពិតជាធ្វើអោយ​គម្រោង ផាក​លែន 50M កាន់់តែកៀកបង្កើយ​ មានផ្លូវ​ខ្វាត់ខ្វែង​ ក្លាយជា​តំបន់ដ៏មាន​សក្កានុពល​ខ្លាំង​សម្រាប់​ការ​រស់​នៅ និងប្រកប​អាជីវកម្ម​គ្រប់ប្រភេទ​ ។

សម្រាប់​ព័ត៌មាន​បន្ថែមទាក់ទង​នឹង​ ជីប ម៉ុង លែន សូម​តាមដាន​ទំព័រ​ហ្វេសប៊ុក @chipmongland   ឬ ទាក់ទង​ផ្នែកលក់ តាមរយៈ​លេខ​ទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖 និង​តាម​តេឡេក្រាម t.me/chipmongland។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង​ ការជួលទីតាំងផ្សារទំនើប ជីប ម៉ុង 50M សូមតាមដាន​ទំព័រ​ហ្វេសប៊ុក @chipmongretails  ឬ តាមរយៈ​លេខ​ទូរស័ព្ទ៖ 070 822 822 ឬ 096 888 9 888 និង​តាម​តេឡេក្រាម t.me/Chipmongretails។