ប្រជាសហគមនៅក្នុងបុរី ខេអេស រ៉េស៊ីដេន រៀបចំពិធីអាពាហ៍ពិពាហ៍ជាបណ្តើរៗហើយ

ជុំវិញ​ឧកញ៉ា

កាលពី​ថ្ងៃ​អាទិត្យ​ ទី​១៨ ខែ​ធ្នូ ឆ្នាំ២០២២ ​​​​គូ​ស្វាមី​ភរិយា​ថ្មី​ចំនួន​​មួយ​គូ ​​​ដែល​រស់​នៅ​ក្នុង ​​​បុរី ខេអេស រ៉េស៊ីដេន (KS Residence) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង បាន​រៀប​ចំ​ពិធី​​អាពាហ៍ពិពាហ៍ យ៉ាងគគ្រឹកគគ្រែង ជាមួយ​នឹង​បរិយាកាស​​​ស្រស់ស្រាយ​ប្រកប​ដោយ​​ភាព​សប្បាយ​រីករាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរី ខេអេស រ៉េស៊ីដេន បានសាងសង់រួចរាល់ជាផ្លូវការហើយ ខណៈដែលបច្ចុប្បន្ននេះប្រជាសហគមនៅក្នុងបុរី បានចាប់ផ្តើមរៀបចំពិធីធំៗ និងពិធីលក្ខណៈគ្រួសារជាហូរហែ។ បុរី ខេអេស រ៉េស៊ីដេន មានអ្នកចូលរស់នៅ​លើស​ពី ៦០% និង​នៅសល់​ផ្ទះ​ដែល​​​បាន​​សាងសង់​រួច​រាល់ កំពុង​តែ​ដាក់​លក់​ជូន​អតិថិជន ក្នុង​លក្ខខណ្ឌបង់​ប្រាក់​យ៉ាង​ពិសេស ​​តម្លៃ​ធូរថ្លៃ ជាពិសេស​គឺ​ទិញ​ភ្លាម អាច​ចូល​នៅ​ភ្លាម​តែម្តង។

សូមជម្រាបថា បុរី ខេអេស រ៉េស៊ីដេន របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាលំនៅដ្ឋានបែបទំនើប ទាន់​សម័យ និងមានតម្លៃសមរម្យ សម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ ក្រុមហ៊ុន អាជីវករ ពិសេសលោកអ្នក ដែលមានស្រុក​កំណើត​នៅខេត្តស្វាយរៀង ខេត្តព្រៃវែង កៀនស្វាយ និងអ្នកកំពុងមានការងារ ឬធ្វើអាជីវកម្ម​នៅតំបន់ខាង​កើត​ស្ពានច្បារអំពៅ។

បុរី ខេអេស រ៉េស៊ីដេន (KS Residence) លក្ខណៈពិសេសដូចជា៖ សំណង់រឹងមាំ ស្របតាមស្តង់ដា​វិស្វកម្ម, មិនជ្រាបទឹកពេលភ្លៀងម្តងៗ, បរិយាកាសល្អប្រកបដោយផាសុកភាព, ទីតាំងបុរីខ្ពស់មិនលិចទឹក, ទីធ្លាមុខ និងក្រោយផ្ទះសល់វែង និងធំទូលាយ, ហេដ្ឋារចនាសម្ព័ន្ធទឹកភ្លើងរដ្ឋ, នៅជិតទីប្រជុំជន ផ្សារ សាលារៀន ធនាគារ មន្ទីរពេទ្យ វត្តអារាម, ព័ទ្ធជុំវិញដោយតំបន់អភិវឌ្ឍន៍ និង រម្មណីយដ្ឋានជាច្រើន ដូចជា ផ្លូវក្រវ៉ាត់​ក្រុងទី៣ សួនឧស្សាហកម្មវឌ្ឍនៈ មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ កោះស្លាកែត រម្មណីយដ្ឋាន​កៀនស្វាយ​ក្រៅ ហើយកាន់តែពិសេសទៅទៀតនោះ ផ្ទះសាងសង់រួចរាល់ ១០០% ទិញភ្លាម ចូលនៅ​ភ្លាម​បាន​តែ​ម្តង។

គួរបញ្ជាក់ថា បុរី ខេអេស រ៉េស៊ីដេន មានទីតាំងស្ថិតនៅលើផ្លូវបេតុងរដ្ឋ១៥ម ភូមិ​រទាំង ឃុំភូមិធំ ស្រុកកៀន​ស្វាយ ខេត្ត​កណ្តាល ចំងាយតែ១០គម ពីស្ពានច្បារអំពៅ ឬនៅខាងជើងផ្សារគគី តែ១៨០០ម​ ​ក្រោយវត្តដូនសរ ៣០០ម៉ែត្រ៕