ក្រុមហ៊ុន វិរៈប៊ុនថាំ ប្រកាសបញ្ចុះតម្លៃ៥% ជូនអតិថិជនដែលទិញសំបុត្រតាមកម្មវិធី VET និងគេហទំព័រ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស របស់​ឧកញ៉ា សួរ វីរៈ បានប្រកាស​បញ្ចុះ​តម្លៃ៥% ភ្លាមៗ​តែ​ម្តង​ ​​ចាប់ពី​ថ្ងៃ​នេះ​តទៅ ចំពោះ​អតិថិជន​​ដែល​​ធ្វើ​ការ​​​ទិញ​សំបុត្រ​​រថយន្ត និង​​សំបុត្រ​ទូក​ទំនើប ​​តាម​រយៈ​កម្មវិធី VET Express និង​គេហទំព័រ​របស់​ក្រុមហ៊ុន ( www.vireakbuntham.com និង www.buvasea.com)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាការ​លើស​ទឹកចិត្ត​មួយ​សម្រាប់​ភ្ញៀវ ឬ​អតិថិជន ​​ដែល​តែង​តែ​គាំទ្រ​​លើ​សេវាកម្ម​​ដឹក​អ្នក​ដំណើរ​​របស់​ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស។ ក្រុមហ៊ុនវិរៈ ប៊ុនថាំតែងតែផ្ដល់ភាពងាយស្រួលដល់អតិថិជន ហើយ​ឥឡូវនេះ​លោកអ្នក​មិន​ត្រឹម​តែ​អាចស្វែងរកទិញសំបុត្ររថយន្តបានគ្រប់សាខាវិរៈ ប៊ុនថាំទាំងអស់ទូទាំងប្រទេសកម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​​កក់​សំបុត្រ ឬ​បញ្ជា​ទិញ​សំបុត្រ​តាម​រយៈ​កម្មវិធី VET Express និង​​គេហទំព័រ​ ( www.vireakbuntham.com / www.buvasea.com) ​​បាន​ផង​ដែរ។

ក្នុង​ឱកាស​បុណ្យ​គ្រីស្ទស្មាស់ និង​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​២០២៣​ខាង​មុខ​នេះ លោកអ្នកអាចធ្វើការ​កក់សំបុត្រ ​រថយន្ត​ ឬទូក ទុកជាមុន សម្រាប់ការធ្វើ​ដំណើរទៅកាន់ស្រុកកំណើត ឬ​ដំណើរ​កម្សាន្ត​ផ្សេងៗ ​ជាមួយនឹងកម្មវិធី VET Express ឬ​គេហទំព័រ​​​របស់​ក្រុមហ៊ុន​ វិរៈប៊ុនថាំ ​បានយ៉ាង​ឆាប់​រហ័ស និង​ពុំ​ចាំបាច់​​ទៅ​ទិញ​សំបុត្រ​ផ្ទាល់ ​​ដែល​ត្រូវ​ចំណាយ​ពេល​រង់ចាំ​យូរ​ទៀត​នោះ​ទេ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនខ្មែរ ​ដែលឈានមុខគេតែមួយគត់ក្នុងប្រទេសកម្ពុជា សម្រាប់​សេវាកម្មដឹកអ្នកដំណើរ និងសេវាកម្មបញ្ញើទំនិញ ទៅដល់គ្រប់កន្លែងទាំងអស់ មិនថាតំបន់ដាច់​ស្រយាល​នោះទេ។ ដោយគិតមកដល់សព្វថ្ងៃនៅក្នុងឆ្នាំ២០២២​នេះ​ ​គឺក្រុមហ៊ុនបានពង្រីកសាខា​ ​បាន​ច្រើន​ជាង ៧០០ សាខា នៅ​ទូទាំង​ប្រទេសកម្ពុជា និង​មានទាំងសាខានៅប្រទេសថៃ និង​វៀតណាមផងដែរ៕