ប្រម៉ូសិនពិសេស! បុណ្យចូលឆ្នាំចិន បុរី វិមានសំណាង បញ្ចុះតម្លៃ ១ម៉ឺនដុល្លារ ព្រមទាំងមានរង្វាន់ជាច្រើន

ជុំវិញ​ឧកញ៉ា

ដើម្បីជាការអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងឈានមកដល់ក្នុងពេលខាងមុខឆាប់ៗ​នេះ បុរី វិមានសំណាង របស់​លោកឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង ​​និងលោកជំទាវឧកញ៉ា គង់ សំណាង មាន​កម្មវិធី​​ប្រម៉ូសិន​ពិសេស​ ​​ដោយ​រាល់​ការ​ទិញ​ផ្ទះ​ពី បុរី វិមានសំណាង លោក​អ្នក​នឹង​ទទួល​បាន​ការបញ្ចុះតម្លៃ ១០,០០០​ដុល្លារ​សហរដ្ឋអាមេរិក ព្រម​ទាំង​មាន​រង្វាន់ និង​កាដូ​ជា​ច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរី វិមានសំណាង ដែលជាបុរីប្រភេទលំនៅឋានបែប​អភិជន​ បាន​​សម្រេច​រៀប​ចំ​ឱ្យ​មាន​ប្រម៉ូសិនពិសេស​នៅដើមឆ្នាំ២០២៣នេះ។ អតិថិជន​រូប​ណា ដែល​ទិញផ្ទះពី បុរី វិមានសំណាង នឹងទទួលបាន​ការបញ្ចុះតម្លៃ ព្រម​ទាំង​មាន​រង្វាន់ និង​កាដូ​ជា​ច្រើន​ដូចជា៖

-ទទួលបាន​ការបញ្ចុះតម្លៃ ១០,០០០ដុល្លារ​ភ្លាមៗ
-ថែមជូនសាទែនទឹក ១៥០០លីត្រ និងថ្នាំការពារសត្វកណ្តៀរ
-អ្វីដែលពិសេសជាងនេះទៅទៀតគឺ អតិថិជននឹងទទួលបានឱកាសចាប់រង្វាន់ធំគឺ រថយន្ត Lexus Lx600 ឆ្នាំ២០២២ មួយគ្រឿងភ្លាមៗ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅ​ក្រុមការងារតាមរយៈលេខ៖ 095 96 2000
ទីតាំងបុរី៖ https://bit.ly/3rBzGAQ ។

គួរ​បញ្ជាក់​ថា​ បុរី វិមានសំណាង ​​របស់​​លោកឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង និង​លោកជំទាវឧកញ៉ា គង់ សំណាង ជា​បុរី​លំដាប់​អភិជន​ ​​​ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន​បែប​ក្លាសិក វីឡាឃ្វីន​បែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង​កីឡា ផ្លូវ​ធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់​គ្រួសារ​អភិជន​កម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕