ព្រះមហាក្សត្រ ផ្ញើសារលិខិតជូនពរឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ​​កាល​ពី​ថ្ងៃទី​០៧ ខែមករា ឆ្នាំ២០២៣ ​​បាន​​ផ្ញើសារលិខិត​​ថ្លែង​អំណរគុណ​ និងប្រសិទ្ធិពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ​ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​ព្រម​ទាំង​សមាជិក​ សមាជិកា ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ឆ្នាំសកល ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនេះដែរ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ក៏​បាន​ផ្ញើសារ​លិខិត​ថ្លែង​អំណរគុណ ចំពោះ​លិខិត​ថ្វាយ​ព្រះពរ​របស់​ឧកញ៉ា ចាន់ សុឃាំង នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២៣ ​ព្រម​ទាំង​បាន​ជូនពរ​លោក​ឧកញ៉ា ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា​ទាំង​អស់ និង​សហគមន៍​កសិករ​នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា ​​បាន​ប្រកប​តែ​នឹង​ព្រះពុទ្ធពរ​គ្រប់​ប្រការ​ផង​ដែរ។

គួរ​រំលឹក​ថា តាមរយៈកម្មវិធីមហាសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និង​កម្មវិធីបោះឆ្នោតក្រុមប្រឹក្សាភិបាល អាណត្តិទី៤ ដែលប្រព្រឹត្តឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២​ នៅ​សណ្ឋាគារ សូហ្វីតែល ឧកញ៉ា ចាន់ សុឃាំង ទទួលនូវសេចក្តីទុកចិត្តពីសមាជិក សមាជិកា ក្រុមប្រឹក្សា​ភិបាល​សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការបោះឆ្នោត​គាំទ្រឱ្យក្លាយជា​ប្រធាន​សហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់​អាណត្តិទី៤៕